កម្លាំងប្រជាការពារខណ្ឌបឹងកេងកង ចុះធ្វើសណ្ដាប់ធ្នាប់តាមមហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅសេទុង
ភ្នំពេញ៖ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន កាលពីព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩នេះលោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងប្រជាការពារខណ្ឌបឹងកេងកងចុះធ្វើសណ្ដាប់ធ្នាប់និងតម្រងក្បាលនាគរបាំងថ្មចែកទ្រូងផ្លូវនៅតាមមហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅសេងទុង និង តាមដងផ្លូវជាច្រើនខ្សែឯទៀតនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមាន៧សង្កាត់អោយបានល្អប្រសើរផងដែរ។
លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកងបានអោយដឹងថាជានិច្ចកាលពិសេសនៅថ្ងៃចុងសប្ដាហ៍លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន លោកតែងតែណែនាំទៅដល់កម្លាំងប្រជាការពារខណ្ឌអោយរៀបចំធ្វើសណ្ដាប់ធ្នាប់នៅតាមដងផ្លូវនានានិងតាមដងមហាវិថីក្នុងមូលដ្ឋានខណ្ឌបឹងកេងកងអោយមានរបៀបរៀបរយសណ្ដាប់ធ្នាប់ល្អប្រសើរនិងចុះតម្រងក្បាលនាគរបាំងថ្មចែកទ្រូវផ្លូវដែលវៀកចេញពីជួររបាំងថ្មចែកទ្រូងផ្លូវដែលមានឡានបើកទៅបុកកាលពីយប់ឬពេលថ្ងៃបណ្ដាលអោយខ្ទាតដាច់ចេញពីគ្នានោះដោយតម្រង់អោយត្រង់ជួរឡើងវិញដើម្បីអោយបងប្អូនប្រជាជនទូទៅដែលគាត់ធ្វើដំណើរតាមឡានឬម៉ូតូមានភាពងាយស្រួលក្នុងការធ្វើដំណើរផងដែរ។ម៉្យាងទៀតក៏មិនត្រូវទុកអោយដុំថ្មដែលជារបាំងថ្មចែកទ្រូងផ្លូវនៅច្រង៉េងច្រង៉ាងពាសវាលពាសកាលអាក្រក់មើលផងដែរ។ការចុះរៀបចំនេះគឺដើម្បីអោយផ្លូវថ្នល់និងមហាវិថីនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងរាជធានីភ្នំពេញមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ល្អផងដែរ។លោកប្រធានប្រជាការពារខណ្ឌបឹងកេងកងណាត សារឿនបានអោយដឹងទៀតថាចំការងារនេះគឺកម្លាំងប្រជាការពារខណ្ឌបឹងកេងកងគឺបន្តចុះធ្វើជាប្រចាំពោលគឺចាប់ថ្ងៃច័ន្ទដល់ថ្ងៃចុងសប្ដាហ៍ដោយលៃលកធ្វើយ៉ាងណាអោយមូលដ្ឋានខណ្ឌបឹងកេងកងកងដែលជាខណ្ឌទើបបង្កើតថ្មីនោះមានរបៀបរៀបរយសណ្ដាប់ធ្នាប់ល្អប្រសើរដើម្បីប្រជាជនគាត់ងាយស្រួលក្នុងការធ្វើដំណើរពេលចេញចូលមករាជធានីភ្នំពេញដោយឆ្លងកាត់មូលដ្ឋានខណ្ឌបឹងកេងកង៕