សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះអប់រំផ្សព្វផ្សាយសុវត្ថិចរាចរណ៍តាមរោងចក្រដល់កម្មករ កម្មការិនីនិងអ្នកបើកបរឡានដឹកកម្មករ កម្មការិនី
ភ្នំពេញ៖លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានប្រាប់អោយដឹងថាកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ជិកា ឆ្នាំ ២០១៩នេះមន្ត្រីសាខាកក្រករាជធានីភ្នំពេញ និង មន្ត្រីបេឡាជាតិរបបសន្តិសុចសង្គម យុវជនកក្រកបានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនកម្មករ កម្មការិនី និង អ្នកបេីកបររថយន្តប្រមាណ ចំនួន២៥០នាក់ នៅរោងចក្រ TOP SUMMIT CAMENT INC . ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការឧបត្ថម្ភថវិកាពីក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(CAMBODiA AiRPORTS )។
លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានអោយដឹងទៀតថាគោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖
១- ផ្តល់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់កម្មករ កម្មការិនី តាមរោងចក្រក្នុងរាជធានីភ្នំពេញ ។
២- ដេីម្បីពញ្ញាក់ស្មារតីប្រុងប្រយ័ត្នប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី ពេលដែលធ្វេីដំណេីរទៅលេងឯស្រុកកំណេីតជួបជុំគ្រួសារ តាមបណ្តាខេត្តផ្សេងៗ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតពេលដែលបេីកបរ ឬជិះរថយន្ត ម៉ូតូ ត្រូវតែគិតពីសុវត្ថិភាពខ្លួនឯង ។
៣- ដេីម្បីផ្តល់ជាសារសំខាន់ៗព្រោះអាចជួយទប់ស្កាត់អត្រាស្លាប់ និងរបួសធ្ងន់ធ្ងរ នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង សារទាំងនោះរួមមាន៖
-ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ពេលកំពុងធ្វេីដំណេីរតាមម៉ូតូ ឬកង់!
-ការពារជីវិតអ្នក និងអ្នកដ៏ទៃ ពិសារគ្រឿងស្រវឹង កុំបេីកបរ!
-ការពារជីវិតអ្នក និងអ្នកដ៏ទៃ កុំបេីកបរហួសល្បឿនដែលច្បាប់បានកំណត់!
ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់ឈតតោងរឹងមាំហើយមានថាសុខភាពល្អហាមផ្ទុកមនុស្សលើសពីចំនួនកៅអីអង្គុយហាមផ្ទុកមនុស្សនៅលើដំបូលកាប៊ីនឬដំបូលរថយន្តហាមតោងពីមុខពីក្រោយឬពីចំហៀងរថយន្តហាមផ្ទុកមនុស្សនៅលើរម៉កឬសឺមីរ៉ឺម៉កហាមស៊ុបវត្ថុដែលមានក្លិនអាក្រក់ឬមានជាតិពុលក្នុងរថយន្តដឹកមនុស្ស៕