ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្រាវជ្រាវបង្ក្រាបករណីផលិតស្លាកលេខរថយន្ដ ម៉ូតូមិនប្រក្រតី នៅខណ្ឌដូនពេញ

94

ភ្នំពេញ៖ ចៅហ្វាយខណ្ឌដូនពេញ លោកសុខ ពេញវុធ បានថ្លែងថា
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ គ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងប៉ុស្ដិនគរបាលរដ្ឋបាលចំនួន៣ប៉ុស្ដិ រួមមាន ប៉ុស្ដិនគរបាលផ្សារថ្មីទី៣ ប៉ុស្ដិនគរបាលបឹងរាំងនិងប៉ុស្ដិនគរបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការធ្វើការបង្ក្រាបបានករណីផលិតស្លាកលេខរថយន្ដ ម៉ូតូមិនប្រក្រតីចំនួន៧ទីតាំងសរុបមនុស្សបានចំនួន៦នាក់ដែលមានដូចខាងក្រោម ៖
_ប៉ុស្ដិនគរបាលផ្សារថ្មីទី៣ កម្លាំងយើងធ្វើការឃាត់បានចំនួន៣ទីតាំង មនុស្សចំនួន២នាក់ ដកហូតបានស្លាកលេខចំនួនសរុប២២ស្លាកលេខ ក្នុងនោះមានស្លាកលេខសុីវិល១០ស្លាកលេខ ស្លាកនគរបាលចំនួន៣ស្លាកលេខ ស្លាកលេខខេមរភូមិន្ទចំនួន៥ស្លាកលេខ ស្លាកលេខរថយន្ដ៣ស្លាកលេខ ស្លាកលេខអ្នកការសែត១ស្លាកលេខ កុំព្យូទ័រ២គ្រឿង ម៉ាសុីនកាត់ស្ទីកគ័រ២គ្រឿង ថ្នាំកំប៉ុង២៤កំប៉ុង កន្ត្រៃកាត់ស័ង្ហសី២ដើម ដង្កាប់២ដើម កន្ត្រៃតូច២ដើម។
_ប៉ុស្ដិនគរបាលបឹងរាំង កម្លាំងយើងធ្វើការឃាត់៣ទីតាំង មនុស្សចំនួន៣នាក់ ដកហូតបានស្លាកលេខសរុបចំនួន២០ស្លាកលេខក្នុងនោះមានស្លាករថយន្ដលេខសុីវិលចំនួន៣ស្លាកលេខ ស្លាកលេខរថយន្ដនគរបាលចំនួន៤ស្លាកលេខ ស្លាកលេខរថយន្ដខេរភូមិន្ទ២ស្លាកលេខ ស្លាកលេខម៉ូតូសុីវិលចំនួន៨ស្លាកលេខ ស្លាកលេខម៉ូតូនគរបាលចំនួន១ ស្លាកលេខម៉ូតូខេរភូមិន្ទ១ កន្ត្រៃកាត់ស័ង្ហសី១ ដែកឆាបចំនួន១ ថ្នាំពណ៌ចំនួន៦កំប៉ុង។
_ប៉ុស្ដិនគរបាលចតុមុខ កម្លាំងយើងធ្វើការឃាត់១ទីតាំ មនុស្សចំនួន១នាក់ ដកហូតបានស្លាកលេខសរុប៣៣ស្លាកលេខក្នុងនោះរួមមានស្លាកលេខរថយន្ដសុីវិល២១ ស្លាកលេខរថយន្ដរដ្ឋ២ ស្លាកលេខរថយន្ដចង្កូតស្ដាំ៣ ស្លាកលេខម៉ូតូខេរភូមិន្ទ៦ ស្លាកលេខម៉ូតូសុីវិល១ កន្ត្រៃកាត់ស័ង្ហសី១ដើម កូនសោរលេខ១៤ចំនួន១ ម៉ាសុីនកាត់ស្ទីកគ័រ១ កុំព្យូទ័រ១ ថ្នាំពណ៌១៥កំប៉ុង ម៉ាសុីនដាប់ជ្រី១។
ចំពោះមុខ កម្លាំងជំនាញរបស់អធិការដ្ឋាននិងប៉ុស្ដិ កំពុងកងសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនូវត្តន៍តាមនិតិវិធីនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង