ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីបាក់ដែ២ដង សារ័ត្នប្រជែង បានជ័យជំនះ

75

ភ្នំពេញ៖រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១បន្ទាប់ពីបាក់ដៃ២ដងមកនោះក្នុងការប្រកួតនាយប់ថ្ងៃទី៣០វិច្ឆិកាក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement គេបានយកឈ្នះអ្នកប្រដាល់ថៃប៉ាឡាំង កៅ(Palaing Kao)ដោយពិន្ទុដាច់តែម្ដង។
ទោះបីស្ថានភាពនៃការប្រកួតសារ័ត្នមានប្រៀបលើប៉ាឡាំង កៅក៏ពិតមែនតែនៅក្នុងការប្រកួត៥ទឹកនេះសារ័ត្នក៏ឈឺសាច់មិន
ស្ទើរដែរ។បន្ទាប់ពីការប្រកួត៥ទឹកនោះអ្នកប្រដាល់កម្ពុជារឿង សារ័ត្នបានទទួលជ័យជំនះដោយពិន្ទុល់ើអ្នកប្រដាល់ថៃប៉ាឡាំង កៅ ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងវ៉ុនវ៉នក្លិបអេភូថងកីឡាបានយកឈ្នះអ្នកប្រដាល់
ប៉ុកវិបុលក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុទាំងត្រដាបត្រដួសស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះមានលក្ខណៈតឹងតែងតាំងពីដើមទឹកទី ១ មកម្ល៉េះ។
ពួកគេជាអ្នកប្រដាល់ចូលចិត្តវ៉ៃប្ដូរនិងប្រើកែងវាយប្រហារលើគូប្រកួតដោយគ្មានញញើត។ពួកគេវ៉ៃចេញច្រើនដូចគ្នាតែការវ៉ៃចេញរបស់វ៉ុន វ៉នចំគិលដៅមបានច្រើនជាងចំពោះការវ៉ៃចេញរបស់វិបុលភាគច្រើនលើសលុបគឺវ៉ៃតែខ្យល់ប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាក៏អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹកតែម្ដង ។ លទ្ធផលចុងក្រោយវ៉ន វ៉ុនបានទទួលជ័យជំនះ
លើប៉ុក វិបុលដោយពិន្ទុប៉ុណ្ណោះ ។
អ្នកលេងកណ្ដាប់ដៃធ្ងន់ផាន់ សុផាតក្លិបពុទ្ធសេរីវង្សប្រកួតចាញ់អ្នកប្រដាល់សយ សីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យដោយពិន្ទុ ទាំងមិនអស់ចិត្តបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញមកនោះ ។
ស្ថានភាពនៃការប្រកួតមិនមាននរណាលើនរណាទេ ។ស្ថិតិនៃការវ៉ៃចេញក៏មិនមាននរណាលើសខ្វះនរណាដែរតែការវ៉ៃចេញរបស់
សយ សីមានប្រសិទ្ធិភាពច្រើនជាង ។ទោះបីជាយ៉ាងណាក៏ដោយក៏អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹក ។លទ្ធផលចុងក្រោយ
សយ សីបានទទួលជ័យជំនះលើផាន់ សុផាតដោយពិន្ទុប៉ុណ្ណោះ ។
អ្នកប្រដាល់ដែលពុំធ្លាប់សន្លប់លើសង្វៀនងួន គាដែលម្ដងថានៅក្លិបតាឡីដំរីមានរិទ្ធ និងម្ដងនៅក្លិបរាជសីហ៍ខេត្តរតនគីរីនោះប្រកួតចាញ់អ្នកប្រដាល់ស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ។
វាមិនជាចង្រៃទេសម្រាប់អ្នកប្រដាល់មួយរូបគួរតែមានអត្តសញ្ញាណត្រឹមត្រូវមិនគួរម្ដងនៅក្លិបនេះម្ដងនៅក្លិបនោះឡើយ ។នេះជារឿងមួយដែលមកដល់ពេលនេះហើយអ្នកប្រដាល់ត្រូវតែមានអត្តសញ្ញាណច្បាស់លាស់ ។សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះក៏ប្រកួត
គ្នាពេញទាំង៥ទឹកដែរ ៕

អត្ថបទដែលជាប់ទាក់ទង