ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លូម លេងធ្វើឲ្យពុយ វណ្ណៈស្គាល់ចាញ់

108

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,គីឡូក្រាមលើ់សង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៣០វិច្ឆិកាអ្នកប្រដាល់កម្ពុជាពុយ
វណ្ណៈក្លិបឃ្លាំងមឿងកីឡាដែល៣ប្រកួតឈ្នះទាំង៣ប្រកួតនោះនៅក្នុងការប្រកួតទី៤ដែលជាការប្រកួតចុងក្រោយនៃវគ្គវិលជុំសន្សំពិន្ទុនោះ
ប្រកួតចាញ់អ្នកប្រដាល់ថៃលូម លេង(Loom Leng)ដោយពិន្ទុដាច់ ។
៤ប្រកួតរបស់អ្នកប្រដាល់ទាំង២រូបនេះឈ្នះ៣ប្រកួតដូចគ្នាពួកគេបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយគ្នា ។សូម
បញ្ជាក់ថាស្ថានភាពនៃការប្រកួតលូម លេងមានប្រៀបលើវណ្ណៈស្ទៀរតែគ្រប់ទឹកតែម្ដង ។ទោះបីយ៉ាងនេះក៏ដោយក៏ពួកគេប្រកួតគ្នាពេញទាំង៥ទឹកយ៉ាងតឹងតែង ។
ការវ៉ៃចេញរបស់វណ្ណៈច្រើនតែមិនសូវចំគោលដៅនោះទេតែលូម លេងដែលជាអធិរាជនៃទម្ងន់ជើងនោះបានទាត់សន្ធាប់ផ្ទួនៗធ្វើ
ឲ្យវណ្ណៈលែងសូវហ៊ានសម្រុកចូលទាំងទទឹងទឹសឡើយ ។បន្ទាប់ពីប្រកួតគ្នាពេញទាំង៥ទឹកនោះចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យលូម លេង
ឈ្នះទាំង៥រូប ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសេង ស្រឿនក្លិបមហិទ្ធិរិទួ្ធមេសថ្ងកខេត្តស្វាយរៀងប្រកួតឈ្នះអ្នកប្រដាល់ថៃដែន ផុងឃុន (Den
Phonh Khuon)ដោយពិន្ទុ ។
សូមបញ្ជាក់ថាតាមពិតសេង ស្រឿនត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឆាង ស៊ើក(Chhang Soek)តែដោយសារអ្នកប្រដាល់ថៃរូបនោះអវត្តមានទើបមន្ត្រីផ្គូរផ្គងដាក់អ្នកប្រដាល់ថៃដែន ផុងឃុនឲ្យប្រកួតជំនួសនោះ ។
ការប្រកួតនេះទោះបីសេង ស្រឿនឈ្នះ ឬ ចាញ់ក៏សេង ស្រឿនបានទទួលពិន្ទុជាអ្នកឈ្នះដែរ ។ សម្រាប់ការប្រកួតមួយនេះសេង ស្រឿនបានប្រើជើងទាត់ចំកញ្ចឹង ក ដែន ផុងឃុនឲ្យសន្លប់នៅទឹកទី៤ ។សូមបញ្ជាក់ថា៤ប្រកួតរបស់សេង ស្រឿនឈ្នះបានតែមួយប្រកួតនេះតែប៉ុណ្ណោះចំពោះ៣ប្រកួតទៀតគឺចាញ់គេទាំងអស់ដែលក្នុងនោះ២ប្រកួតចាញ់ដោយសន្លប់និង មួយប្រកួតចាញ់ដោយពិន្ទុ ។សេង ស្រឿនខ្ទាតចេញពីការប្រកួតត្រឹមនេះ ។

អត្ថបទដែលជាប់ទាក់ទង