ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រណាំងកង់ ស៊ីហ្គេម នៅហ្វីលីពីន កម្ពុជា មិនទទួលបានមេដាយ ក្រោយបញ្ចប់វិញ្ញាសាកង់ភ្នំ

68

ស៊ីហ្គេមហ្វីលីពីន៖ ការប្រកួតកីឡាប្រណាំងកង់ លើវិញ្ញាសាកង់ភ្នំ ដែលប្រកួតថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មិនទទួលបានមេដាយឡើយ ដោយទទួលបាននៅចំណាត់ថ្នាក់លេខ៧ និងលេខ៩ ក្នុងចំណោមកីឡាករ១០នាក់។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់ថា វិញ្ញាសាកង់ភ្នំ (Mountain Bike Cross Country)នេះ គឺមានកីឡាករកម្ពុជា២នាក់ ចូលរួមប្រកួត គឺកីឡាករ ហួត ឡយ រស្មី ឈរនៅចំណាត់ថ្នាក់លេខ៩ និងសាំង សីហា លេខ៧ ដោយវិញ្ញាសានេះ មាន៦ប្រទេស គឺកម្ពុជា វៀតណាម ថៃ ឥណ្ឌូណេស៊ី ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន។ សម្រាប់ជ័យលាភីវិញ្ញាសាកង់ភ្នំនេះ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករថៃ និងចំណាត់ថ្នាក់លេខ២ និងលេខ៣ បានទៅលើកីឡាករម្ចាស់ផ្ទះទាំងពីរ។

ការប្រកួតនេះ ថ្វីដ្បិតតែកីឡាករ កម្ពុជាមិនដណ្តើមបានជ័យលាភីក៏ពិតមែន ប៉ុន្តែលោកបានអះអាងថា យើងទទួលបានសិទ្ធិកាន់តែល្អ ដោយបំណែកកំណត់ត្រាខ្លួនឯង បានល្អប្រសើរជាងការប្រកួតមុនៗ ហើយការចូលរួមប្រកួត ក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីននេះ គឺជាការបង្កើន គុណភាពបច្ចេកទេសកាន់តែប្រសើរ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។

សម្រាប់ការប្រកួតប្រកួតបន្តទៀត គឺកម្ពុជានៅមាន៣វិញ្ញាសាទៀត គឺកង់កួកបុរសឯកត្តជន Road Event Individual Time Trial ប្រកួតថ្ងៃទី៤ ខែធ្នូ, កង់កួកបុរសឯកត្តជន Road Event Mass Start Individual ប្រកួតថ្ងៃទី៦ ខែធ្នូ និងកង់កួកបុរសជាក្រុម Road Event Mass Start Team នឹងប្រកួតនាថ្ងៃទី៧ ខែធ្នូ៕

អត្ថបទដែលជាប់ទាក់ទង