ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្មែរ៥រូបនិងថៃ៥រូបលើសង្វៀនDNA Star Vagas Super Fight Night

73

ភ្នំពេញ៖ការប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈអន្តរជាតិដែលនឹងធ្វើនៅថ្ងៃទី៥ធ្នូនាសណ្ឋាគារ និងកាស៊ីណូផ្កាយ៥DNA Star Vegas
នឹងមានអ្នកប្រដាល់កម្ពុជា៥រូបនិងអ្នកប្រដាល់ថៃ៥រូបចូលរួមប្រកួត ។
ព្រឹត្តិការណ៍នេះរៀបចំដោយសមាគមប្រដាល់ខេត្តបន្ទាយមានជ័យជាមួយសហព័ន្ធប្រដាល់ថៃ ។លោកថៃ អ៊ូដែលជាប្រធានសមា
គមប្រដាល់ខេត្តបន្ទាយមានជ័យបានឲ្យដឹងថានេះជាការប្រកួតដ៏អស្ចារ្យមួយដែលមានការគាំទ្រពីលោកអភិបាលខេត្តបន្ទាយមានជ័យ និង
សណ្ឋាគារ និងកាស៊ីណូ DNA Star Vegas ។
ព្រឹត្តិការណ៍នេះត្រូវបានប្រសិទ្ធិនាមថាDNA Star Vagas Super Fight Nightអ្នកប្រដាល់វ័យក្មេងកម្ពុជាដែលចូលរួមប្រកួតនោះមាន
សុធា ឈីងក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃភីត អារុណ(Phit Aroun)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៤៥
គីឡូក្រាម ។វ័ន្ដ ថៃដេតក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដែរនោះប្រកួតជាមួយអ្នកប្រដាល់ថៃកៀង កៃ (Keang Kai) ពួកគេទាំង២ប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាមដែរ ។
លោកហេង ប៊ុនឃីមដែលជាគ្រូបង្វឹកក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាពួកគេទាំង២រូបជាអ្នកប្រដាល់វ័យ
ក្មេងមែនតែគេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃញឹកញាប់ណាស់ដែរ ។
យុគ យក្សផ្លែក្លិបបូរីរាជសីហ៍ខេត្តបន្ទាយមានជ័យដែលមានរហស្សនាមថាយក្សតឿទឹសពាយ័ព្យនោះត្រូវបានដាក់ឲ្យប្រកួតជា
មួយអ្នកប្រដាល់ថៃដេត ខេន(Deth Khen) ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ជួបប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃកាំឡៃ យុគ(Kamlay Yuk) ។អ្នកប្រដាល់ទាំង២រូបនេះ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។សូមបញ្ជាក់ថាកាលពីថ្ងៃទី២៤វិច្ឆិកាកន្លងមកនេះសាម៉េតធ្លាប់ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃរូបនេះ
ម្ដងហើយនៅលើទឹកដីខ្លួនឯងគឺប្រកួតលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។
ជំនួបសងសឹកលើទឹកដីជាយដែនលើកនេះមិនដឹងថាអ្នកប្រដាល់កម្ពុជាម៉ន សាម៉េតធ្វើបានសម្រេច ឬក៏ត្រូវបង្កើនស្ថិតិចាញ់នៅ
ក្នុងកំណត់ត្រាប្រកួតរបស់ខ្លួននោះឡើយ ។
អ្នកប្រដាល់កណ្ដាប់ដៃថ្មឡុង សំណាងក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត ភីត ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួត
គ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
សំណាងជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អ តែសម្រាប់យ៉ត ភីតក៏មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្រ្កាបនោះទេ ។ជំនួបមួយនេះ
មិនដឹងថាសំណាងអាចកសាងជ័យជំនះនៅលើទឹកដីទល់ដែនបានឬទេ ៕

អត្ថបទដែលជាប់ទាក់ទង