ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េងប៉ុង៖បន្ទាប់ពីត្រឡប់មកវិញលោកអគ្គនឹងធ្វើអ្វីខ្លះ ?

58


ភ្នំពេញ៖លោកស៊ុន សុទ្ធារិទ្ធដែលជាអ្នកកាន់កាប់តំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុរបស់កម្ពុជានោះបាន
ត្រឡប់មកកាន់តំណែងចាស់វិញហើយបន្ទាប់ពីសហព័ន្ធមួយនេះធ្វើមហាសន្និបាតវិសាមញ្ញពាក់កណ្ដាលអាណត្តិមកនោះ ។
លោកគឺជាបុគ្គលដែលគេស្គាល់ច្រើននៅក្រៅប្រទេសហើយអ្វីដែលលោកធ្វើបានជោគជ័យនោះគឺការប្រមូលផ្ដុំក្មេងៗដែលមាន
ទេពកោសល្យឲ្យមកហ្វឹកហាត់កីឡាវាយកូនឃ្លីលើតុ ។ជាមួយគ្នានេះចាស់ៗដែលជាអតីតៈកីឡាវាយកូនឃ្លីលើតុ សប្បុរសជនដែលជួយ
ឩបត្ថម្ភលោកតែងតែលើកទឹកចិត្តជានិច្ច ។
លោកបាននិយាយថាស៊ីហ្គេមបានចាប់ផ្ដើមហើយៗលោកបានត្រឡប់មកវិញហាក់ដូចជាយឺតបន្តិចតែលោកបានគិតថាអ្វីៗត្រូវតែមានការចាប់ផ្ដើមឡើងវិញ ។ឆ្នាំ២០២៣ក៏កាន់តែកៀកហេតុនេះអ្វីៗត្រូវតែមានការប្ដេជ្ញាចិត្តនិយាយបែបនេះមិនមែនមានន័យថាលោកតែ
ម្នាក់ឯងធ្វើបានជោគជ័យនោះទេតែសមាជិកប្រតិបត្តិទាំងមូលត្រូវជួយគ្នា ។
លោកអះអាងថាបន្ទាប់ពីស៊ីហ្គេមនេះទៅលោកត្រូវតែជម្រុញឲ្យបណ្ដាក្លិបនានាដែលជាសមាជិករបស់សហព័ន្ធត្រូវតែស្វះស្វែង
រកកីឡាករក្មេងៗដែលមានទេពកោសល្យ ។សមាជិកប្រតិបត្តិរបស់សហព័ន្ធកំពុងតែគិតថាតើគួរបញ្ជូនពួកគេទៅហាត់នៅក្រៅស្រុក ឬ ក៏
អញ្ជើញគ្រូពីក្រៅស្រុកឲ្យមកបង្ហាត់នៅក្នុងស្រុក ?
លោកនាយឩត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធដែលជាប្រធានសហព័ន្ធថ្មីបានសម្លឹងឃើញថាសាធរណរដ្ឋកូរេគឺជាដៃគូដ៏ល្អមួយដែល
គេមានទំនាក់ទំនងល្អជាមួយលោក ។ក្រៅពីនេះប្រទេសជប៉ុន និងប្រទេសចិនក៏អាចក្លាយជាជម្រំហ្វឹកហាត់មួយរបស់កម្ពុជាដែរព្រោះប្រ
ទេសទាំង២នេះក៏មានទំនាក់ទំនងល្អជាមួយលោកដែរ ។
បញ្ហាសំខាន់ដំបូងបំផុតនោះត្រូវប្រមូលធនធានមនុស្សឲ្យបានសិន ។ ជាមួយគ្នានេះត្រូវបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតឲ្យបាន
ច្រើនហើយការប្រកួតត្រូវមានតាមប្រភេទអាយុ និងទៅតាមកម្រិតសមត្ថភាពរបស់អត្តពលិក ។បើយកខ្លាំងទៅប្រកួតជាមួយអ្នកខ្សោយ
ដែលទើបតែហ្វឹកហាត់នោះអ្នកខ្សោយនឹងអស់ទឹកចិត្តហ្វឹកហាត់បន្តទៅទៀតហើយ ។
លោកអគ្គលេខាធិការទទួលស្គាល់ថាការងារមានច្រើនណាស់ហេតុនេះអ្វីៗត្រូវធ្វើជាជំហានៗជាមួយនឹងការតាំងចិត្តច្បាស់លាស់
និងកំណត់គោលដៅឲ្យបានត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង