ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចាញ់មីយ៉ាន់ម៉ា១ទល់២ទាំងមិនអស់ចិត្ត

70

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានប្រកួតចាញ់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំក្នុងជំនួបទី៣ប្រចាំពូលAព្រឹត្តិការណ៍កីឡាស៊ីហ្គេម ( SEA Games ) ក្នុងលទ្ធផល១ទល់២ទាំងមិនអស់ចិត្តក្នុងការប្រកួតថ្ងៃទី២ធ្នូ
ប្រកួតនៅក្នុងវគ្គទី១ ទាំង កម្ពុជា និង មីយ៉ាន់ម៉ា រកបានម្នាក់មួយគ្រាប់ ដោយកម្ពុជា មុខមុនដែលធ្វើបានសម្រេចដោយកីឡាករ ស៊ិន សុផាណាត នៅនាទី២១ បន្ទាប់មកកីឡាករ Lwin Moe Aung រប់សមីយ៉ាន់ម៉ា រកគ្រាប់តាមស្មើនៅនាទី២៧ ហើយលទ្ធផល ១ទល់១ ដរក្សារហូតបញ្ចប់ការប្រកួតនៅតង់ទី១។
ចូលដល់តង់ទី២ក្រុមទាំងពីរមានឱកាសទាត់បាល់បញ្ចូលទីគ្នាទៅវិញទៅមកតែក្រុមកម្ពុជាមិនមានសំណាងឡើយ ។នៅសល់តែ៣នាទីទៀតបញ្ចប់ការប្រកួតគឺនាទី៨៧ កីឡាករ Aung Kaung Mannមីយ៉ាន់ម៉ាបានទាត់ក្រុមកម្ពុជាបានមួយគ្រាប់ទៀតដែលនេះជាគ្រាប់បាល់ជ័យ
ជំនះតែម្ដង ។
សូមបញ្ជាក់ថា៣ប្រកួតរបស់ក្រុមកម្ពុជារកបាន៤ពិន្ទុដោយឈ្នះមួយប្រកួតចាញ់មួយ
ប្រកួត និងស្មើមួយប្រកួត ។
ការប្រកួតបញ្ចប់ មីយ៉ាន់ម៉ា ឈ្នះ កម្ពុជា ២ទល់១។លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ធ្លាក់មកលេខ២ជាបណ្ដោះអាសន្នក្នុងខណៈដែលមីយ៉ាន់ម៉ាធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង