ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូយ ឡាយ និង ព្រឿង សុជាតិនរណាលើកពាន

76


ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementបានឈានដល់វគ្គផដាច់ព្រ័ត្រហើនៅថ្ងៃទី៧ធ្នូនេះដោយអ្នកប្រដាល់
ព្រឿង សុជាតិក្លិបកងពលធំអន្តរាគមន៍លេខ២ជួបជាមួយអ្នកប្រដាល់កូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ ។
ពេញមួយព្រឹត្តិការណ៍នេះអ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមិនទាន់ស្គាល់ចាញ់ដូចគ្នាតែសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះនឹងមានម្នាក់បន្ថែមស្ថិតិឈ្នះទៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនហើយក៏មានម្នាក់នឹងត្រូវស្គាល់ចាញ់នៅក្នុងព្រឹត្តិការណ៍ដែរ ។
ក្នុងការប្រកួតជម្រុះ៤វគ្គកន្លងសម្រាប់សុជាតិនៅជេះទី១ឈ្នះលីន វីរៈក្លិបបូរីរាជសីហ៍ដោយពិន្ទុជុំទី២ផ្ដួលភួង ពិសិដ្ឋក្លិបខេត្តរតន
គីរីនៅទឹកទី២ជុំទី៣ឈ្នះលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យដោយពិន្ទុ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះសូត្រ ខេវិនក្លិបបក្សី
ស្លាបដែកដោយពិន្ទុ ។
ចំពោះកូយ ឡាយវិញនៅជុំទី១ឈ្នះកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ ។ជុំទី២ឈ្នះរឿន ឈីក្លិបគុហារព្រហ្ម
ជ័យដែលអវត្តមាន ជុំទី៣ឈ្នះស៊ន រ៉ាគីមក្លិបរាហ៊ូខេត្តបាត់ដំបងដែលអវត្តមាន និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទូច ដេវីដក្លិបអារុណរះកីឡា
ដោយពិន្ទុ ។
តើនរណាក្លាយជាម្ចាស់ពានរង្វាន់ដែលមានលុយអមចំនួន៤.០០០ដុល្លារនេះ ?សម្រាប់អ្នកប្រដាល់នេះនឹងប្រកួតគ្នា៣ទឹកពេញជា
មិនខានហើយរវាងអ្នកឈ្នះនិងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នា ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះសូត្រ ខេវិនក្លិបបក្សីស្លាបដែកជួបជាមួយទូច ដេវីដរបស់ក្លិបអារុណរះកីឡា
ដែលជាអ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។
ដោយមិនគិតពីការបរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះសម្រាន់សូត្រ ខេវិននៅជុំទី១ឈ្នះថន ភឿតក្លិបឃ្លាំងមឿងកីឡា
ដោយពិន្ទុ ។ជុំទី២ឈ្នះចិត្រ ភីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុនិងជុំទី៣ឈ្នះរ៉ែម រាជក្លិបអង្គរមានជ័យខេត្តសៀមរាបនៅទឹកទី៣ ។
ចំពញទូច ដេវីដវិញនោជុំទី១គេផ្ដួលកុយ ចាន់តូរបស់ក្លិបគីសែមានរិទ្ធដោយពិន្ទុជេះទី២ឈ្នះទិត្យ សុវណ្ណគីរីសមាគមប្រដាល់ក្រ
សួងកសិកម្មដែលអវត្តមាន និងជុំទី៣ឈ្នះឡុង ជិនក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។
ចំណាត់ថ្នាល់លេខ៣ធ្លាក់ទៅក្នុងកណ្ដាប់ដៃទូច ដេវីដ ឬ ធ្លាក់ទៅក្នុងកណ្ដាប់ដៃសូត្រ ខេវិន ?ជំនួបមួយនេះពួកគេនឹងប្រកួតគ្នា៣
ទឹកជាមិនខានឡើយ ។
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាអ៊ូច ធារិទ្ធក្លិបអាណាចក្រគុនខ្មែរខេត្តសៀមរាបប្រ
កួតជាមួយជ្រើនឡាប ស៊ីតវីរៈឆាត(Chhreunlap Sit VireakChhat) ។
ធារិទ្ធជាអ្នកប្រដាល់មួយរូបដែលមានស្នៀតវ៉ៃមិនអន់នោះទេរីឯអ្នកប្រដាល់ថៃជ្រើនឡាប ស៊ីតវីរៈឆាតគេទើបតែឆ្លងដែនមកប្រកួត
នៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ចាំមើលជំយបមួយនេះនរណាជាអ្នកឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង