ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ទេព រិទ្ធីវិទ្ធ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាល សហព័ន្ធកីឡាវាយកូនបាល់អាស៊ី អេ ធី អេហ្វAsian Tennis Federation.

74

​ភ្នំពេញ៖ក្នុងមហាសន្និបាតសហព័ន្ធកីឡាសវាយកូនបាសល់ទ្វីបអាស៊ីដែលបានធ្វើកាលពីចុងសប្ដាហ៍កន្លងទៅនៅទីក្រុងBangaloreប្រទេសឥណ្ឌានោះ
លោកទេពរិទ្ធីវិទ្ធដែលជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាវាយកូនបាល់អាស៊ី(Asian Tennis Federation) ។
​កិច្ចប្រជុំនេះធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង ។កិច្ចប្រជុំដ៏មានសារសំខាន់នេះ
បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានថ្មីនិងសមាជិកក្រុមប្រឹក្សាភិបាលថ្មីទាំង
​អស់ ។
​នេះជាប្រវត្តិសាស្រ្តមួយរបស់កម្ពុជាដែលបានក្លាយជាសមាជិកក្រុមប្រឹក្សា
ភិបាលនៃសហព័ន្ធប្រចាំទ្វីបនេះ ។ប្រទេសជាសមាជិកចំនួន៤៥ក្នុងទ្វីបអាស៊ីបាន
​អញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ ។
​សូមបញ្ជាក់ថាលោកAnilKhannaដែលជាជនជាតិឥណ្ឌាបានកាន់កាប់តំណែងជាប្រធានសហព័ន្ធកីឡាវាយកូនទ្វីបអាស៊ីនេះអស់ពេល១៦ឆ្នាំមកហើយ ៗលោកបានសម្រេចឈរឈ្មោះបន្ដប្រជែងជាមួយលោក Kitsombat Euammongkol ដែលជាប្រធានសមាគមកីឡាវាយកូនបាល់ប្រទេសថៃ ។
​ជាលទ្ធផលលោកAnilKhannaបានទទួលសម្លេងគាំទ្រតែ៤៩ភាគរយប៉ុណ្ណោះក្នុងខណៈដែលលោកKitsombatEuammongkolបានទទួលសម្លេងគាំទ្រចំនួន៥១ភាគរយ ។

​បើគិតពីប្រទេសកម្ពុជាយើងវិញលោកទេពរិទ្ធីវិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលជាផ្លូវការ សម្រាប់អាណត្តិថ្មីនេះ ៕

អត្ថបទដែលជាប់ទាក់ទង