ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាបណ្ដោះអាសន្នកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៩ក្នុងស៊ីហ្គេម

71


ភ្នំពេញ៖ជាបណ្ដោះអាសន្ននៅក្នុងតារាងចំណាត់ថ្នាក់មេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ដែលកំពុងតែប្រព្រឹត្តិទៅនៅ
ប្រទេសហ្វីលីពីនកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៩គឺនៅពីលើប្រទេសឡាវ និង ទម័រខាងកើត ។
ប្រទេសម្ចាស់ផ្ទះហ្វីលីពីនកំពុងតែបន្តឈឬនៅកំពូលតារាងដដែលដោយប្រជែងបានមេថដាយសរុបចំនួន១២៣គ្រឿងដែលក្នុង
នោះមេដាយមាស៥៧គ្រឿង ប្រាក់៤១គ្រឿង និងសំរិទ្ធ២៥គ្រឿង ។ប្រទេសវៀតណាមស្ថិតនៅចំណាត់ថ្នាក់លេខ២ដោយមានមេដាយ
សរុបចំនួន៩៥គ្រឿង គឺមាស២៧គ្រឿង ប្រាក់៣២គ្រឿង និងសំរិទ្ធ៣៦គ្រឿង ។
ប្រទេសម៉ាឡេស៊ីស្ថិតនៅចំណាត់ថ្នាក់លេខ៣ដែលមានមេដាយសរុបចំនួន៥៦គ្រឿងគឺមាស២១គ្រឿង ប្រាក់១២គ្រឿង និងសំរិទ្ធ២៣គ្រឿង ។ប្រទេសសឹង្ហបូរីស្ថិតលំដាប់ថ្នាក់លេខ៤ដែលមានមេដាយសរុបចំនួន៥២គ្រឿងក្នុងនោះមាស១៨គ្រឿងប្រាក់១២គ្រឿង
និងសំរិទ្ធ២២គ្រឿង ។
ឥណ្ឌូនេស៊ីឈរនៅតំណែងលេខ៥ដែលមានមេដាយសរុបចំនួន៧៦គ្រឿងគឺមាស១៧គ្រឿង ប្រាក់២៧គ្រឿង និងសំរិទ្ធ៣២
គ្រឿង ។ប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ដែលមានមេដាយសរុបចំនួន៥៤គ្រឿង គឺមេដាយមាសចំនួន១៣គ្រឿង មេដាយប្រាក់ចំ
នួន១៥គ្រឿង និងសំរិទ្ធ២៦គ្រឿង ។
ប្រទេសមីយ៉ាន់ម៉ាឈរនៅចំណាត់ថ្នាក់ទី៧ដែលមានមេដាយសរុប២៨គ្រឿងគឺមាស១គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធចំនួន
២១គ្រឿង ។ប្រទេសប្រ៊ុយណេដារុយហ្សាឡឹមឈរនៅចំណាត់ថ្នាក់លេខ៨ដែលមានមេដាយសរុបចំនួន១១គ្រឿងគឺមាស ១គ្រឿង
ប្រាក់៥គ្រឿង និងសំរិទ្ធ៥គ្រឿង ។
ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៩ដែលមានមេដាយសរុប២១គ្រឿងគឺមាស១គ្រឿង ប្រាក់៣គ្រឿង និង សំរិទ្ធ ១៧
គ្រឿង ។ប្រទេសឡាវឈរនៅចំណាត់ថ្នាក់លេខ១០ដែលមានមេដាយ១០គ្រឿងគឺប្រាក់២គ្រឿង និង សំរិទ្ធ៨គ្រឿង ។ចំពោះប្រទេស
ទីម័រខាងកើតមិនទាន់បានមេដាយនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង