ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡា​ប៉េតង់នា​រី​កម្ពុជា វិញ្ញាសា​៣ទ​ល់៣ ឡើងវគ្គផ្តាច់ព្រ័ត្រជួ​ប​ ម៉ា​ឡេស៊ី

367

ភ្នំពេញ៖ក្រុមកីឡាការិនីប៉េតង់កម្ពុ​ជាឡើង​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ក្រុ​មនេះទទួ​លបា​នជ័យជម្នះ លើកឡាវ ខណៈក្រុមកីឡការិនី​ម៉ា​ឡេស៊ី ឈ្នះក្រុម​មីយ៉ា​ន់ម៉ា នៃវិញ្ញាសា៣នាក់ទ​ល់៣នាក់ នារី នៅវគ្គពាក់កណ្តាលផ្តាច់​ព្រ័​ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី​៣០ នៅទីក្រុង Clark ក្នុងការប្រកួត ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។
លោកសូ ម៉ៃសុខគា ប្រធា​ន​ប្រ​តិភូ និងអគ្គលេខាធិការរង​នៃសហព័​ន្ធ បានប្រាប់ពីហ្វី​លី​ពីនថា សម្រាប់វគ្គពាក់កណ្តាល​ផ្តា​ច់ព្រ័​ត្រនេះ ក្រុមកីឡាការិនី​ប៉េ​តង់​កម្ពុជា រួមមាន កីឡាការិនី អ៊ុន ស្រីយ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី ឃួន យ៉ារី និង កីឡាការិនី ដួងឌីណា យកឈ្នះកី​ឡាកា​រិនី​ឡាវ ​វិញ្ញាសា៣នាក់ទល់៣នាក់។
លោកបានបន្តថា ហើយនៅវគ្គផ្តាច់ព្រ័ត្រ យើងនឹងជួបជាមួយក្រុមកី​ឡ​ការិនី​ម៉ាឡេ​ស៊ី ចំពោះការប្រកួតក្នុងពូលកម្ពុ​ជា​ធ្លា​ប់ យកឈ្នះ​ក្រុ​មកីឡាកា​រិ​នី​ម៉ាឡេស៊ី ក្នុងលទ្ធ​ផ​ល១៣ទល់១០។ ចំណែកក្រុមបុរសកី​ឡាក​រ ថោង ឈឿង កីឡាករ តិប នរ៉ា កីឡាករ សៀង វណ្ណា និង​កីឡា​ករ យឹម សុភណ្ឌ​បាន​ធ្លាក់ហើ​យ។
ដោយឡែកវិញ្ញាសាគូ២ទល់២នារីវិញ កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំឈ្នះម្ចាស់ផ្ទះ ហ្វី​លីពី​ន​ ដោយ​លទ្ធ​ផល ១៣ ទល់នឹង ២ នាព្រឹកថ្ងៃទី៥ ខែធ្នូនេះ៕

អត្ថបទដែលជាប់ទាក់ទង