ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដាយមាស៣គ្រឿង ប្រាក់៦គ្រឿង សំរិទ្ធ២៨គ្រឿងធ្វើឲ្យកម្ពុជាឈរនៅលំដាប់ទី៨

66

ស៊ីហ្គេម៖ ទីបំផុតកីឡាការិនីតេក្វាន់ដូ WT(World Taekwondo) កម្ពុជា ស៊ន សៀវម៉ី បាននាំមកនូវមោទកភាពជាតិជាថ្មីដោយដណ្តើមបានមេដាយមាសក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់ ៧៣គីឡូក្រាមនាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដោយបានផ្តួលកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនAlora Kirstie Elaineនៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងលទ្ធផល ១២ទល់៩ នោះ។

ពេលនេះកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨នៃតារាងមេដាយស៊ីហ្គេមដោយមានមេដាយមាស៣គ្រឿង ប្រាក់៦គ្រឿង សំរិទ្ធ២៨គ្រឿងសរុប៣៧គ្រឿង ។ប្រ៊ុយណេដែលឈរនៅ

​លេខ៩នោះមានមេដាយមាស១គ្រឿងប្រាក់៥គ្រឿង សំរិទ្ធ៦គ្រឿងសរុបចំនួន១២គ្រឿង ។

ប្រទេសឡាវនៅចំណាត់ថ្នាក់លេខ១០ដែលមានមេដាយប្រាក់៥គ្រឿង និងសំរិទ្ធ២១

​គ្រឿង និងទីម័រខាងកើតដែលស្ថិតនៅចំណាត់ថ្នាក់លេខ១១មានមេដាយសំរិទ្ធ៣គ្រឿង ។

ម្ចាស់ផ្ទះហ្វីលីពីនដែលឈរនៅកំពូលតារាងនោះមានមេដាយសរុបចំនួន២៧១គ្រឿង

ក្នុងនោះមាស១០៥គ្រឿង ប្រាក់៨១គ្រឿង និងសំរិទ្ធ៨៥គ្រឿង ។ឥណ្ឌូនេស៊ីឈរនៅលេខ២

វៀតណាមឈរនៅលេខ៣ ថៃឈរនៅលេខ៤ម៉ាឡេស៊ីឈរនៅលំដាប់ទី៥សឹង្ហបូរីឈរនៅ

​លំដាប់លេខ៦ និងមីយ៉ាន់ម៉ាឈរនៅលេខ៧ ។

កាលនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាការិនីកម្ពុជារូបនេះបានយកឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH ដោយពិន្ទុដាច់ឆ្ងាយ ២៥ទល់១ ។ តាមការឱ្យដឹង គូប្រកួតទាំងពីររូបគឺវៀតណាមនិងហ្វីលីពីនសុទ្ធតែធ្លាប់រងបរាជ័យក្នុងការប្រកួតកន្លងមកជាមួយកីឡាការិនី ស៊ន សៀវម៉ីទាំង២រូប។

សូមបញ្ជាក់ថា កាលពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៧ កន្លងមកនៅប្រទេសម៉ាឡេស៊ី កីឡាការិនីស៊នសៀវម៉ីក៏បានឈ្នះមេដាយមាសលើប្រភេទកីឡាតេក្វាន់ដូលើវិញ្ញាសាប្រយុទ្ធទម្ងន់៧៣គីឡូក្រាមនេះដែរហើយកាលនោះក៏ជាមេដាយមាសទី៣សម្រាប់កម្ពុជាដែរ៕

 

អត្ថបទដែលជាប់ទាក់ទង