ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាKick Boxing កម្ពុជា៣នាក់ និងកីឡាប្រដាល់គុនខ្មែរ ដណ្តើមមេដាយសំរិទ្ធ៣គ្រឿង ដូចគ្នានៃការប្រកួតកីឡា SEA GAMES 2019 នៅហ្វីលីពីន

90


ភ្នំពេញ៖ក្រុមកីឡាករ Kick Boxing កម្ពុជា និងក្រុមកីឡាករប្រដាល់គុនខ្មែរទទួលបានមេដាយសំរិទ្ធ៣គ្រឿងដូចគ្នានៃរឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ក្រោយពីចាញ់គូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ពីហ្វីលីពីនថា កីឡាករ ខេម ចាន់ចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន កីឡាករ ចក់ ស៊ីវិនចាញ់កីឡាករឡាវ និងកីឡាករ ឡៅ ចន្ត្រាក៏ចាញ់កីឡាករថៃដូចគ្នាដែរដូច្នេះពួកគេទំាង៣នាក់បានត្រឹមមេដាយសំរិទ្ធ។
លោកប្រធានបានបន្ថែមថា ចំណែកកីឡាប្រដាល់គុនខ្មែរ៣វិញក៏ចាញ់គូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ កីឡាករ វ៉ាន់ វឿន ប្រភេទទម្ងន់៥៤គីឡូក្រាម កីឡាករ ឡៅ ចិត្ត្រា ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម និងកីឡាករគុនខ្មែរ ហ៊ឹម គឹមរៀង ប្រភេទទម្ងន់៤៨គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង