ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាករបាល់ទាត់​កម្ពុជា​ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ក្នុងរយៈពេល៦០ឆ្នាំ

91

ស៊ីហ្គេម៖ កម្ពុជាប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា ដោយបាល់១១ម៉ែត្រកាត់សេចក្តី ៤ទល់៥ ក្រោយក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នា ២ទល់២។ ដូច្នេះក្រុមមីយ៉ាន់ម៉ាដណ្តើមបានមេដាយសំរឹទ្ធ។​ លោក​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់ថា ក្រុមកីឡាករបាល់ទាត់​កម្ពុជា​ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលមិនធ្លាប់មានជាច្រើនឆ្នាំក្នុងប្រវត្តិសាស្ត្រ។

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ រកគ្រាប់បាល់តាមស្មើ ២ទល់២ ដោយកីឡាករ កែវ សុខផេង ដែលជាបង្កើតឱកាស បានឈានដល់ការកាត់សេចក្តី ដោយការទាត់បាល់១១ម៉ែត្រ។ បើទោះបីជាកម្ពុជារបូតមេដាយសំរឹទ្ធពីក្នុងដៃ ក្រោយប្រកួតចាញ់ ក្នុងលទ្ធផល ៤ទល់៥ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ក៏ដោយ ប៉ុន្តែកម្ពុជាលើប្រភេទកីឡាបាល់ទាត់ បានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រស៊ីហ្គេម ក្នុងរយៈពេល៦០ឆ្នាំ ដែលបានឡើងមកប្រកួតដណ្តើមមេដាយនៅវគ្គនេះ។ ប្រជាពលរដ្ឋខ្មែរបានសម្តែងការស្ញើចសរសើរ និងលើកទឹកចិត្តជូនដល់កីឡាករបាល់ទាត់ ក៏ដូចជាប្រតិភូកីឡាកម្ពុជាទាំងមូល ដែលបានខិតខំអស់ពីសមត្ថភាព ដើម្បីប្រជែងបានលទ្ធផលដ៏គាប់ប្រសើរយកទៅជូនជាតិ។

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ លោក​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ត្រូវ​ជា​កូន​សម្តេចតេជោ​ ហ៊ុន​ សែន​ ក៏​បាន​មាន​ជា​ប្រសាសន៍​​ថា “អរគុណអ្នកទាំងអស់គ្នា​ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំតែងតែនៅជាមួយអ្នកទាំងអស់គ្នា ​នៅជាមួយកម្ពុជា និងជឿជាក់លើកម្ពុជាជានិច្ច។ ប្រជាជនកម្ពុជាបានធ្វើជាសាក្សី និងបានមើលឃើញយ៉ាងច្បាស់ថា ក្រុមកីឡាករបាល់ទាត់​កម្ពុជា​របស់យើង បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលមិនធ្លាប់មានជាច្រើនឆ្នាំក្នុងប្រវត្តិសាស្ត្រ។ ការខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាគំរូ និងជាមោទនភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ GoGoCambodia”៕

អត្ថបទដែលជាប់ទាក់ទង