ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ពានចាស់បើកពានថ្មីភ្លាមទម្ងន់៦៣,៥០គីឡូក្រាម

91

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់ថ្ងៃទី១៤ធ្នូនេះបានប្រកាសបើក

​ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ថ្មីមួយទៀតក្នងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ជើងខ្លាំង៣២រូបមកពី៣២សមាគម ក្លិបទូទាំងប្រទេសបានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។រូប

​មន្ដនៃការប្រកួតគឺធ្វើដូចរូបមន្ដលើកមុនៗដែរអ្នកចាញ់គឺខ្ទាតចេញពីការប្រកួតចំពោះអ្នកឈ្នះនឹងឡើងទៅប្រ

កួតវគ្គបន្តទៀត ។

៣២រូបជម្រុះទុក១៦រូបដើម្បីបន្តការប្រកួតជម្រុះនៅជុំទី២។១៦រូបជម្រុះទុក៨រូបសម្រាប់ប្រកួតជម្រុះនៅជុំ

ទី៣ ។៨រូបជម្រុះទុក៤រូបដើម្បីប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

សម្រាប់ថ្ងៃទី១៤ធ្នូដែលជាថ្ងៃដំបូងនេះអ្នកប្រដាល់ចិត្រ សុភីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួត

​ជាមួយនួន រ៉ាថេបក្លិបតាឯកដំបងដែកមានរិទ្ធ ។

សុភីធ្លាប់ចូលរួមប្រកួតក្នុងណ្រឹត្តិការណ៍នេះដែរដែគេឆ្លងផុតបានតែមួយជុំប៉ុណ្ណោះគេក៏ត្រូវខ្តាតចេញពី

ការប្រកួត ។ចំពោះរ៉ាថេបគេក៏ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរតែឆ្លងមិនផុតពីវគ្គជម្រុះជុំទី១នោះទេ។

រ៉ាថេបជាអ្នកប្រដាល់មួយរូបដែលមិនមានស្នៀតអ្វីច្បាស់លាស់ឡើយតែគេមានកម្លាំង និងចូលចិត្តវ៉ៃ

​ប្ដូរមិនតែប៉ុណ្ណោះកណ្ដាប់ដៃរបស់គេធ្ងន់ណាស់ ។សុភីជាអ្នកប្រដាល់ជៃងថ្មីទេតែគេមានផ្លែវ៉ៃល្អ ។អ្នកប្រដាល់

​ទាំង២រូបនេះសុទ្ធតែមានឩិកាសឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំនាងល្អឡើយ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរខាំ  សាបានក្លិបរ៉ាហាប់ស្វាយប៉ាកជួបជាមួយអ្នកប្រដាល់ពុទ្ធ អុំអន់មកពី

​ក្លិបពុទ្ធសេរីវង្ស ។

ពួកគេជាអ្នកប្រដាល់ជើងថ្មីដូចគ្នាហើយមិនមាននរណាដឹងថាគេមានរបៀបវ៉ៃយ៉ាងណាឡើយតែពួកគេ

​សុទ្ធតែអះអាងថានឹងខិតខំឆ្លងឲ្យផុតវគ្គជម្រុះជុំទី១ឲ្យខាងតែបានដូចគ្នា ។ចិត្តខ្លាំងដូចគ្នាបែបនេះតើនរណាឆ្លង

ផុតជុំទី១ ។

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធដែលមានរហស្ស

​នាមថាយក្សតឿទឹសពាយ័ព្យនោះប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃមឿងភិច(MeungPhicj)ពួកគេប្រកួតគ្នា

ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

យក្សផ្លែជាអ្នកប្រដាល់ចិត្តធំនិងចូលចិត្តចំអកដាក់គូប្រកួតណាស់ចំពោះស្នៀតវ៉ៃរបស់គេក៏មិនអន់ដែរ

​តែកម្លាំងរបស់គេឆាប់ធ្លាក់ចុះបន្តិច ។ចំពោះមឿង ភិច នេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ

ចាំមើលនរណាជាអ្នកខ្លាំង ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធជួប

​ជាមួយពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្ស ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

 

 

អត្ថបទដែលជាប់ទាក់ទង