ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងទាំង​៤រូបនរណាកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ

83

 

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមសម្រាប់ថ្ងៃទី១៤ធ្នូនេះ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តហើយ ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺលេខ១ពូលAជួបលេខ២ពូលA និងលេខ១ពូលBជួបលេខ២ពូលB ។សូម​

បញ្ជាក់ថាសម្រាប់ពូលA គឺអ្នកប្រដាល់កម្ពុជាសុទ្ធសាធ ចំពោះពូលBគឺអ្នកប្រដាល់ថៃសុទ្ធសាធដែរ ។

​            វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះប៉ោ ភារិទ្ធសមាគមប​្រដាល់ក្រសួងកសិកម្មជួបជាមួយពុយ វណ្ណៈក្លិប

ឃ្លាំងមឿងកីឡា ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះ៤ប្រកួត របស់គេក្នុងវគ្គប្រកួតវិលជុំគេឈ្នះ៣ប្រកួតចាញ់១

​ប្រកួតដូចគ្នា ។អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់មាន ប្រវត្តិប្រកួតគ្នាពីមុនមកឡើយ ។

ភារិទ្ធចាស់វស្សាជាងវណ្ណៈហើយសម្រាប់ការប្រកួតនេះ ប្រសិនបើវណ្ណៈចាញ់មិនសូវជាអាម៉ាស់នោះទេ

​តែប្រសិនបើភារិទ្ធចាញ់នឹងធ្វើឲ្យវណ្ណៈកាន់តែមានឈ្មោះបោះសម្លេង ជាមិនខានឡើយ ។តាមពិតអ្នកប្រដាល់

​ទាំង២រូបនេះមានផ្លែវ៉ៃល្អដូចគ្នាហេតុនេះឩិកាសនៃការប្រជែង យកជ័យជំនះពិតជាលំបាកដូចគ្នា​។

វណ្ណៈមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៦ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។ចំពោះប៉ា ភារិទ្ធវិញគេ

មានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៤ដង ចាញ់១២ ដង ។ចាំមើលនរណាប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់

ព្រ័ត្រ ?

ជំនួបក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរលូម លេង(Loom Leng)ជួបជាមួយអ្នកប្រដាល់ថៃដូចគ្នាគឺកូ

ឡាប ដាំ (Kolap Dam) ។

អ្នកប្រដាល់ទាំង២រូបនេះ៤ប្រកួតរបស់គេក្នុងវគ្គវិលជុំគេ ឈ្នះបាន៣ប្រកួតនិងចាញ់មួយប្រកួតដូចគ្នា ។

មិនមាននរណាដឹងថាកន្លងមកអ្នកប្រដាល់ទាំង២រូបនេះ ធ្លាប់ជួបប្រកួតគ្នាក៏យ៉ាងណានោះទេតែពួកគេជាអ្នក

ខ្លាំងដូចគ្នា ។

លូម លេងមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧០ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ចំពោះកូឡាប ដាំ

​វិញគេមានប្រវត្តិប្រកួតចំនួន១០៤ដង ឈ្នះ៨៨ដង ចាញ់១៥ដង និងស្មើពិន្ទុ១ ដង ។អ្នកប្រដាល់ថៃទាំង២រូបនេះ

នរណាប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះសូត្រ បុនឃីក្លិបបក្សីស្លាបដែកប្រកួតជា

​មួយផាន់ ឡៃម៉េងក្លិបចលនាយុវជន១៥៧គុនខ្មែរដោយ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ស៊ុន ប៊ុនសាន់

ក្លិបនាគរាជចតុមុខប្រកួតជាមួយផាន់ សុផាតក្លិបពុទ្ធសេរីវង្ស ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ជំនួបគ្នារវាងអ្នកប្រដាល់ជើងចាស់នោះហ៊ា ចាន់ថនក្លិបគីសែមានរិទ្ធប្រកួតជាមួយនន់ ជមនិតក្លិបស្វាយ

​រលំឬទ្ធិជ័យដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង