ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមបញ្ចប់ ដោយមេដាយកម្ពុជា កើនឡើង

80

ភ្នំពេញ៖ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនបានបញ្ចប់ហើយ ដោយកម្ពុជារក្សាបាននូវ
ចំណាត់ថ្នាក់លេខ៨ដដែល តែចំនួនមេដាយបានកើនឡើង ។
ស៊ីហ្គេមលើកនេះជាកម្ពុជា បានចាត់ទុកថាជាឆ្នាំយុទ្ធសាស្រ្ត ដើម្បីឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីស៊ីហ្គេមនេះ ទៅទាំក្រសួងអប់រំយុវជននិងកីឡា ទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងពិនិត្យមើលពីសក្ដានុពល របស់សហព័ន្ធជាតិនានា តើសហព័ន្ធណានៅទ្រឹង សហព័ន្ធណារកបានមេដាយ ហើយសហព័ន្ធណាធាក់ថយ ។
ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៨ តែកាលនោះកម្ពុជា ដណ្ដើមបានមេដាយតែត្រឹម១៧គ្រឿងប៉ុណ្ណោះ គឺមេដាយមាសចំនួន៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធចំនួន
១៧គ្រឿង ។
សម្រាប់ស៊ីហ្គេមលើកទី៣០នេះវិញ កម្ពុជារក្សាតំណែងចំណាត់ថ្នាក់លេខ៨មែន តែចំនួនមេដាយបាន
កើនឡើងគឺកម្ពុជា រកបានមេដាយចំនួន៤៦គ្រឿង ដែលក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធចំនួន៣៦គ្រឿង ។
អ្វីដែលជាមោទនភាពនោះ គឺកីឡាបាល់ទាត់កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តថ្មីរបស់ខ្លួន ដោយបាន
ឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ទោះបីបាល់ទាត់ មិនបានទទួលមេដាយក៏ពិតមែន តែនេះជាប្រវត្តិ
សាស្រ្តថ្មី របស់បាល់ទាត់កម្ពុជា ដែលពុំធ្លាប់មានពីមុនមក ។
កីឡាការិនីតេក្វាន់ដូWT(World Taekwondo) ស៊ន សៀវម៉ីនិងកីឡាការិនីជូ ជីតស៊ូជេសា ខាន់នៅបន្តរក្សា
បាននូតំណែងមេដាយមាសរបស់ខ្លួន ជាបន្តទៀត ។
ពេលនេះក្រុមប្រតិភូកីឡាស៊ីហ្គេម របស់កម្ពុជាបានត្រឡប់មកវិញ ហើយជាមួយនឹងការទៅទទួលលើក
ទឹកចិត្តដល់ពួកគេពីសំណាក់ មេដឹកនាំកីឡាជាន់ខ្ពស់របស់កម្ពុជា ។
សូមបញ្ជាក់ថា ស៊ីហ្គេមលើកនេះហ្វីលីពីន ឈរនៅលំដាប់កំពូល ដោយបានមេដាយមាស១៤៩គ្រឿង
ប្រាក់១១៧គ្រឿង សំរិទ្ធ១១៩គ្រឿង សរុបចំនួន៣៨៥គ្រឿង ។ ឡាវធ្លាក់ពីលេខ៩ មកលេខ១០ ដោយបានមេដាយ
មាស១គ្រឿង ប្រាក់៥គ្រឿង សំរិទ្ធ២៧គ្រឿង សរុប៣៣គ្រឿង។ ប្រ៊ុយណាឡើង មកកាន់តំណែងលេខ៩ របស់ឡាវ ដោយរកបានមេដាយសរុបចំនួន១៣គ្រឿង គឺមាស២គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៦គ្រឿង ។ ទីម័រខាងកើតបន្តឈរនៅបាតតារាងដដែល ជាមួយមេដាយប្រាក់១គ្រឿង សំរិទ្ធ៥គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង