ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាម៉ូតូទឹកកម្ពុជា រីករាយ និង សោកស្ដាយ

81


ភ្នំពេញ៖ប្រមុខកីឡាម៉ូតូទឹកកម្ពុជាលោក ណុះ ស្លេះដែលជា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា បានសំដែងនូវការ
សោកស្ដាយចំពោះកីឡាករម៉ូតូទឹកកម្ពុជា មួយរូបទៀត ដែលប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ បែរជាមានគ្រោះថ្នាក់ ដោយសារម៉ូតូទឹករបស់គូប្រកួតបើកបុកបណ្ដាលឲ្យមានគ្រោះថ្នាក់ ។
សូមបញ្ជាក់ថា ក្នុងការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ដែលទើបតែនឹងបញ្ចប់ទៅថ្មីៗនេះ ដែលការប្រកួតនោះគេប្រសិទ្ធិ
នាមថាJet Ski World Cup 2019 Pataya City Thailand នោះកម្ពុជាបញ្ជូនកីឡាករចំនួន៥រូប ទៅចូលរួមប្រកួតតែ៣រូប បានធ្លាក់នូវវគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រ និង២រូបគឺសាលី អ៊ូម៉ើត មីន ម៉ូសស្ដានបានឡើងទៅប្រកួត នៅវគ្គផ្ដាច់ព្រ័ត្រជាមួយគ្នា ។
ជាអកុសលកីលាករមីន ម៉ូស្ដានទទួលរងគ្រោះដោយសារ តែគូប្រកួតបុកបណ្ដាលឲ្យមានគ្រោះថ្នាក់ មិនអាចប្រកួតបន្តបាន ឯ
កីឡាករសាលី អ៊ូម៉ើត ប្រជែងបានមេដាយមាស ពីការប្រកួតនេះ ជើងឯកពិភពលោកនេះ ។
លោកណុះ ស្លេះបានសម្ដែងនូវការសោកស្ដាយនេះ ទោះបីជាកីឡាករសាលី អ៊ូម៉ើត បានមេដាយមាសពីការប្រកួតដែលមានប្រទេសចំនួន៦២ចូលរួម ក៏ដោយ ។ប្រមុខកីឡាម៉ូតូទឹករូបនេះ អះអាងថា ការប្រកួតជើងឯកពិភពលោក នឹងធ្វើជារៀងរាល់ឆ្នាំហើយកម្ពុជាក៏នឹងចូលរួមដែរ ។
ឆ្នាំក្រោយនេះនឹងមានការប្រកួតជាអន្តរទ្វីប ដែលមានកីឡាករមកពីទ្វីប ចំនួន៣ចូលរួម គឺទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអឺរុប ដែលការផ្ដាច់ព្រ័ត្រ នឹងធ្វើនៅប្រទេសថៃដដែល។ កីឡាករជម្រើសជាតិកម្ពុជាទាំង៥រូប នឹងហ្វឹកហាត់ដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍នេះ។
កីឡាករ សាលី អូមើត ដែលបានប្រកួតឈ្នះពានរង្វាន់ មេដាយមាសនោះ គឺលើវិញ្ញាសា Pro Am Ski Super Stock (Ski Modified) ហើយនៅព្រឹកថ្ងៃទី១២ធ្នូ លោកណុះ ស្លេះបានជួបសំណេះសំណាល និងលើកទឹកចិត្ត ។
កីឡាករសាលី អ៊ូម៉ើត ទទួលស្គាល់ថា ការប្រជែងយកមេដាយមាស វាជារឿងលំបាកមួយ ហើយតែការការពារតំណែងជាម្ចាស់មេ
ដាយមាសវាកាន់តែលំបាកទៅទៀត ។ ដើមឈើដែលចុះកាន់តែខ្ពស់ នឹងប៉ះខ្យល់កាន់តែខ្លាំង ព្រោះនរណាៗក៏គេចង់ឈ្នះយើងដែរ ហេតុនេះការហ្វឹកហាត់ គឺជាកត្តាសម្រេចនូវជ័យជំនះ ។
លោកណុះ ស្លេះបានបន្ថែមទៀតថា ម្ចាស់មេដាយមាសរបស់កីឡាករ សាលី អ៊ូមើត លើវិញ្ញាសា Ski Modified ក្នុងព្រឹត្តិការណ៍នេះ ជាលទ្ធផលមួយសម្រាប់គោលដៅ ដណ្តើមមេដាយមាសជូនជាតិមាតុភូមិ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង