ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២៣ប្រទេស នឹងចូលរួមកីឡាវ៉ូវីណាម ជើងឯកពិភពលោកពិភពលោក នៅកម្ពុជា

58

ភ្នំពេញ៖ក្រុមកីឡាករ កីឡាការិនីវ៉ូវីណាកម្ពុជាត្រៀមខ្លួនជាស្រាច សម្រាប់ស្វាគមន៍ក្រុមវ៉ូវីណាម ចំនួន២៣ប្រទេសទៀតចូលរួម
ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនៅកម្ពុជា។
លោកអ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រសាសន៍ថា កម្ពុជាបានត្រៀមខ្លួនរួចហើយ ក្នុងនាមម្ចាស់ផ្ទះដើម្បី
ដណ្តើមមេដាយជូនប្រទេសជាតិ ដោយសារតែការប្រកួតជើងឯកពិភពលោក នៅប្រទេសឥណ្ឌា យើងទទួលបានលទ្ធផលល្អ ហើយពេលនេះ ក៏យើងសង្ឃឹមទទួលលទ្ធផលល្អដែរ។ ការប្រកួតយើងផ្តោតសំខាន់ កត្តាសក្តានុពលខ្លាំងរបស់កម្ពុជា ហើយកម្ពុជាធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ចំនួនពីរលើក រួចមកហើយ។
ទន្ទឹមនេះបណ្តាប្រទេសនានា លើពិភពលោកជាង៤០ប្រទេស ដែលជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធពិភពលោក មានឆន្ទៈចង់ស្គាល់ចង់ឃើញទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលល្បីល្បាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប ជាពិសេសគឺប្រាសាទអង្គរវត្តតែម្តង ដោយបណ្តាប្រទេសនានាសន្យាថា ក្រោយបញ្ចប់ការប្រកួត ពួកគេចង់ដើរកម្សាន្តផងដែរ។
លោកបានបន្តថា ការប្រកួតយើងមានឱកាសដ៏ល្អ សម្រាប់កម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍វិស័យ កីឡាឱ្យកាន់តែរីកចម្រើន ព្រមជាមួយនឹងឱ្យសហព័ន្ធវ៉ូវីណាមពិភពលោក បានទទួលស្គាល់ នូវអាជ្ញាកណ្តាល ចៅក្រមកម្ពុជា គឺជាមន្ត្រីកម្រិតអន្តរជាតិផងដែរ។ ជាមួយគ្នានោះ យើង កំពុងរួមគ្នាកសាងនូវបន្ថែម នូវកិត្តិយស កិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ តាមរយៈការ រៀបចំព្រឹត្តិការណ៍ពិភពលោក និងបន្ថែមនូវការផ្សព្វផ្សាយនូវប្រពៃណី វប្បធម៌ ទេសចរណ៍ ជូនមិត្តអន្តរជាតិទៀតផង។
លោកបន្ថែមថា ព្រឹត្តិការណ៍នេះក៏នឹងជួយតម្រង់ទិស ទាំងការរៀបចំ ទាំងការបង្កើនគុណភាព របស់អត្តពលិកកម្ពុជា ជាមួយនឹងប្រ
ភេទកីឡាទាំងអស់ ដែលរាជរដ្ឋាភិបាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិបានត្រៀម លក្ខណៈឆ្ពោះទៅដណ្តើមភាពជោគជ័យ រួមគ្នាក្នុងស៊ីហ្គេម នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង