ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាស សុជាតិ និង យុគ យក្សផ្លែ ស្វាគមន៍ថៃជើងខ្លាំង

67

ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរសៀលថ្ងៃទី២១ធ្នូ អ្នកប្រដាល់កម្ពុជាយុគ យក្សផ្លែ ដែលមានរហស្សនាមថាយក្សតឿ
ទិសពាយ័ព្យនោះ នឹងសាកកណ្ដាប់ដៃជាមួយ អ្នកប្រដាល់ថៃផេត ឈុំភុន(Phat Chumphun) ។
អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។គេមិនដឹងថាអ្នកប្រដាល់ថៃរូបនេះ ខ្លាំងកម្រិត
ណានោះទេ តែសម្រាប់យក្សផ្លែ ប៉ុន្មានប្រកួតចុងក្រោយនេះ គេឈ្នះអ្នកប្រដាល់បរទេសទាំងអស់ ហើយឈ្នះដោយវាយឲ្យ
សន្លប់ទៀតផង ។
យក្សផ្លែជាអ្នកប្រដាល់ដែលចូលចិត្ត ចំអកឲ្យគូប្រកួត និងវ៉ៃចូលចិត្តប្ដូរណាស់ ។អ្នកប្រដាល់រូបនេះ ល្អទាំងជង្គង់
ទាំងកណ្ដាប់ដៃ កែង និងទាត់ មិនតែប៉ុណ្ណោះ ក្បួនការពាររបស់គេ ក៏មិនអន់ដែរ ហើយលក្ខណៈពិសេសរបស់អ្នកប្រដាល់
រូបនេះ គឺវ៉ៃសងបានលឿន ។
ចំពោះផេត ឈុំភុនវិញមិនដឹងថា មានរបៀបវ៉ៃយ៉ាងណាទេ តែគេមានប្រវត្តិប្រកួត ចំនួន៦៨ដង ឈ្នះ៥៧ដង ចាញ់
១១ ដង ។យុគ យក្សផ្លែវិញ គេមានប្រវត្តិប្រកួតចំនួន១៧២ដង ឈ្នះ១៣៩ដង ចាញ់២៧ដង និងស្មើពិន្ទុ៦ដង ។ យក្សតឿ
ទឹសពាយ័ព្យអាចបន្ថែមស្ថិតិ ឈ្នះក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនបានឬទេ ?
អ្នកប្រដាល់កណ្ដាប់ដៃដែកមាស សុជាតិក្លិប​ក្រុងប៉ោយប៉ែត ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃយ៉ត ភិត(YorthPhit) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
សុជាតិមួយរយៈនេះ គេមិនសូវមានឱកាសប្រកួតឡើយ ពេលនេះគេត្រូវតស៊ូ ជាមួយយ៉ត ភីតដែលជាអ្នកប្រដាល់
មានកណ្ដាប់ដៃធ្ងន់ដូចគ្នា ។អ្នកប្រដាល់ថៃរូបនេះ គេឩស្សាហ៍ឆ្លងដែនមក ប្រកួតនៅស្រុកខ្មែរណាស់ ហើយការប្រកួតរបស់គេ ភាគច្រើនបានទទួលជ័យជំនះ ។
យ៉ត ភីតមានប្រវត្តិប្រកួត ចំនួន៨៦ដង ឈ្នះ៧១ដង ចាញ់១៥ដង ។ចំពោះមាស សុជាតិវិញ គេមានប្រវត្តិប្រកួត
ចំនួន៨៨ដង ឈ្នះ៦៥ដង ចាញ់២១ដង និងស្មើពិន្ទុ២ដង ។ជំនួបមួយនេះ រវាងអ្នកចាញ់ និង អ្នកឈ្នះប្រាកដ ជាទ្រមខ្លួនដូច
គ្នាជាមិនខានឡើយ ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ជ័យ គឹមហុងក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយធន អៀងឡេងរបស់
សមាគមប្រដាល់ក្រសួងការពារជាតិ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់ជើងចាស់កុយ ចាន់តូក្លិបគីសែមានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីឡាញ់ ផល្លាក្លិបអេភូថងកីឡា
ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។មួយរយៈនេះចាន់តូ មិនសូវមានឱកាសបានប្រកួតឡើយ ដោយសារតែស្ទើរ
គ្រប់ការប្រកួត គេមិនត្រឹមតែចាញ់ពិន្ទុទេ គឺភាគច្រើនចាញ់ដោយសន្លប់ ។
ខ្លាចាស់ចៅ ផលឌឿក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ដូចគ្នា ឡឺលួន សុខ
ខេងក្លិបពុទ្ធសេរីវង្ស ដោយប្រកួតគ្នាក្នុង ប្រភេទទម្ងន់៦៩គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង