ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាប៉េតង់កម្ពុជា ដណ្តើមមេដាយមាស២គ្រឿង ក្នុងការប្រកួតជើងឯកអាស៊ី

63

ភ្នំពេញ៖ក្រុមកីឡាករឈុតធំ និងក្រុមកីឡាករយុវជនប៉េតង់កម្ពុជា ដណ្តើមមេដាយមាសដូចគ្នា លើវិញ្ញសាវាយ៣ទល់៣បុរស និងយុវជន ក្នុងការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាម នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
លោកសូ ម៉ៃសុខគា អគ្គលេខាធិការសហព័ន្ធ និងប្រធានប្រតិភូ បានប្រាប់ឲ្យដឹងថា ពេលនេះក្រុមកីឡាប៉េតង់កម្ពុជា
ដណ្តើមេដាយមាស២គ្រឿងទៀត ដោយមានកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ និងកីឡាករ យឹម សុភក្រ យកឈ្នះក្រុមកីឡាករថៃ ក្នុងលទ្ធផល១៣ទល់១២ នៅវគ្គផ្តាច់ព្រ័ត្រ។
លោកបានបន្តថា ចំណែកវិញ្ញាសាវាយ៣ទល់៣នាក់ យុវជនកីឡាករ កុយ ភក្ត្រា កីឡាករ ទីវ រដ្ឋា និងកីឡាករ ជា ហេងឧត្តមរស្មី ក៏ដណ្តើមមេដាយមាសដែរ ដោយឈ្នះកីឡាករថៃ ក្នុងលទ្ធផល១៣ទល់៤នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនី កែ ឡេង បានកឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៤២ ទល់២៤ និងកីឡាករ សុខ ចាន់មាន ក៏បានយកឈ្នះកីឡាករថៃដូចគ្នា ក្នុងលទ្ធផល៤៦ទល់៣៤ នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយយកពិន្ទុ ដោយយកឈ្នះកីឡាការិនី ម្ចាស់វៀតណាម និងកីឡាករសុខចាន់មាន ឈ្នះកីឡាករឡាវ រីឯកីឡាករភាពសុរ៉ាឃឹម ចាញ់កីឡាករថៃ ទទួលបានមេដាយសំរិទ្ធ៕

អត្ថបទដែលជាប់ទាក់ទង