អ្នកកក់កៅអី សម្រាប់ជុំទី២ក្នុងសប្ដាហ៍នេះ
ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី២៨ធ្នូអ្នកប្រដាល់២រូបទៀតហើយដែល
បានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ហើយក៏មាន២រូបទៀតដែរដែលខ្ទាតចេញពីការប្រកួត ។
ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងបានបន្តបេសកកម្មទៅប្រកួតជម្រុះជុំទី២ទៀតបន្ទាប់ពីប្រកួតឈ្នះអ្នក
ប្រដាល់មាសសារ៉ាក់ក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះ។អ្នកប្រដាល់ទាំង២រូបនេះប្រកួត
គ្នាយ៉ាងតឹងតែងជាទីបំផុត ។
នៅទឹកទី៣ម៉ូរ៉ាក់បានបង្ហាញពីសមត្ថភាពកាន់តែខ្លាំងពិសេសកណ្ដាប់ដៃរបស់គេបញ្ចេញចំគោលដៅយ៉ាងល្អ ។
តែបន្ទាប់ពីបញ្ចប់ទឹកទី៣ម៉ូរ៉ាក់បានជ័យជំនះដោយពិន្ទុប៉ុណ្ណោះ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរវេង សុភ័ក្ត្រក្លិបទ័ពឆ័ត្រយោង៩១១ផ្ដួលអ្នកប្រដាល់ភុន សោភ័ណ្ឌក្លិបនាគរាជគុន
ខ្មែរបាននៅមុនស្នូរជួងបញ្ចប់ទឹកទី១ ។សោភ័ណ្ឌហាលអាវត្រឹមនេះក្នុងខណៈដែលវេង សុភ័ក្រ្តប្រជែងបានកៅអីដើម្បីឡើង
ទៅប្រកួតជម្រុះនៅជុំទី២ទៀត ។
ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជារិទ្ធ ភូលូត្រូវអ្នកប្រដាល់ថៃហ្វា នីមីត
(Fa Nimith)ប្រើជង្កង់ផ្ដួលឲ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី១ ។
ចំពោះការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់រវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នក
ប្រដាល់ជី ឆៃលីសមាគមប្រដាល់ក្រសួងការពារជាតិបានប្រកួតឈ្នះអ្នកប្រដាល់សឺន ថៃសាន់ក្លិបតាព្រហ្មមានជ័យដោយ
ពិន្ទុទាំងវេទនាបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញមកនោះ ។
អ្នកប្រដាល់ទាំង២រូបនេះចាប់ផ្ដើមវាយប្រហារគ្នាទៅវិញទៅមកតាំងពីដើមទឹកទី១មកម្ល៉េះ ។ពួកគេលើកកែង និង
ជង្គង់វាយប្រហារគ្នាទៅវិញទៅមកដោយគ្មានសំចៃកម្លាំងពេញទាំង៥ទឹកហើយលទ្ធផលចុងក្រោយជីឆៃលីបានទទួលជ័យ
ជំនះលើសឺន ថៃសានដោយពិន្ទុទាំងប្រផិតប្រផើយ ។