ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

PNN បើករដូវកាលថ្មីអធិរាជគុនខ្មែរ ISI PALM-ISI PIPE ថ្ងៃអាទិត្យនេះ

96


ភ្នំពេញ៖សករាជថ្មីនៃ អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទីពីរនឹងចូលមកដល់នៅថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០ ដែលត្រូវស្វែងរកជើងខ្លាំងអនាគត ម្ចាស់ខ្សែក្រវាត់មាស បន្ទាប់ពីរដូវកាលទីមួយបាន ដោយឡៅ ចិត្រាក្លាយជាម្ចាស់ខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។
រដូវកាលថ្មីដែលជាការផ្ដល់ឱកាសឲ្យជើងខ្លាំងកម្ពុជា ចំនួន៨រូប ដែលស្ថិតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមប្រជែងគ្នា ដលម្បីឈានទៅគ្រប់គ្រងខ្សែក្រវាត់មាស។
នៅសប្ដាហ៍បើកឆាកជម្រុះខ្សែក្រវាត់ប្រាក់ មុនពេលឈានទៅ ប្រជែងខ្សែក្រវាត់មាស ម៉ន សាម៉េត អ្នកលេងគុនខ្មែរមាឌល្អិតចិត្តធំកណ្ដាប់ដៃ អន្ទងសង្ខារត្រូវតទល់ខ្លាចង្កូមពិឃាដថៃ ផ្សាក់អិនស៊ី។ ចំណែកជំនួបអន្តរជាតិ ដ៏កក្រើកសង្វៀន ដែរនោះឈុត សេរីវណ្ណថងក្លិបកីឡាខេត្តបាត់ដំបង ល្បងក្បាច់វ៉ៃប្រហារ តទល់ជើងខ្លាំងថៃ និតិកន។
ក្រៅពីនេះក៏នៅមានគូពន្លកគុនខ្មែរ លំដាប់ជួរមុខ គឺអ្នកប្រយុទ្ធវ័យក្មេង កំពុងឡើងកូដ អេលីត ផានិតក្លិបប៉ែន កាក់គុនខ្មែរ ដាក់ចិត្តយកជ័យលើ អ្នកលេងក្បាច់រហ័ស សួរ ចាន់រាជ ខណៈអ្នកប្រយុទ្ធថ្នាលមុតស្រួច សៅ សេងហុង ប្រឈមមុខនឹង នាគរាជជំទង់ ប៊ន ពន្លឹក។
សូមបញ្ជាក់ថា អ្នកប្រដាល់កម្ពុជាទាំង៨រូប ដែលត្រូវប្រជែងខ្សែក្រវាត់មាស រដូវកាលទីពីរអធិរាជគុនខ្មែរ ISI PALM-ISI PIE មាន ម៉ន សាម៉េត, វ៉ាន់ វឿន, អេ ណារ័ត្ន, ពេជ្រ ម្ទេសខ្មាំង, លាភ រដ្ឋា, ប៊ុន សុធា, អេលីត ចំរើន និងឃួន ឡាំងកូស៊ីន។
សម្រាប់រូបមន្ត គឺមិនខុសពីរដូវកាលទីមួយទេ ដោយមួយសប្ដាហ៍ មានការប្រកួតខ្សែក្រវាត់មួយគូ៕

អត្ថបទដែលជាប់ទាក់ទង