ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាងហែលទឹកស្ដាតអូឡាំពិក នៅសល់តែការបំពាក់កៅអី និង ប្ដូរ L.E.D ប៉ុណ្ណោះ

104

ភ្នំពេញ៖អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ ទំនងជាបញ្ចប់ការជួសជុល ទាំងស្រុងនៅក្នុងអំឡុងខែមករា ឆ្នាំ២០២០
ខាងមុខនេះហើយ ។
លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា តួអាងបានបញ្ចប់ការជួសជុលទាំង
ស្រុងហើយ ។ អ្វីដែលនៅសល់នោះ គឺការបំពាក់កៅអី សម្រាប់ទស្សនិកជនអង្គុយទស្សនា និងប្ដូរ L.E.D (តារាងថិរវេលា និង ឈ្មោះកីឡាករ កីឡាការិនីដែលប្រកួត) ប៉ុណ្ណោះ ។
អាងនេះជួសជុលឡើងវិញ ដោយក្រុមហ៊ុនចិន ម្លោះហើយសម្ភារៈទាំងអស់នេះ ត្រូវយកមកពីប្រទេសចិនហើយ
សម្ភារៈទាំងនេះ ត្រូវតែមានគុណភាព និងស្ដង់ដារអន្តរជាតិ ព្រោះអាងនេះ គឺជាកន្លែងសម្រាប់ប្រកួត ជាលក្ខណៈអន្តរជាតិ។
សូមបញ្ជាក់ថា អាងហែលទឹកនេះ សាងសង់ឡើងទាំងទសវត្សរ៍ឆ្នាំ១៩៦០មកម្ល៉េះ ។
អាងនេះត្រូវបានពង្រីកបន្ថែម ទាំងអាងសម្រាប់ហែលប្រកួត ទាំងអាងសម្រាប់លោត សូម្បីតែឈ្នាន់សម្រាប់លោត
ក៏ត្រូវធ្វើជាថ្មីឡើងវិញដែរ។ សរុបទឹកប្រាក់ក្នុងការជួសជុល គឺចំណាយអស់ជាង២លានដុល្លារ ដែលថវិកាទាំងនេះ បានមកពី
ការស្វះស្វែងរករបស់ប្រធានសហព័ន្ធ គឺលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ។
លោកហែម គីរី បន្តថា បន្ទាប់ពីបញ្ចប់ការជួសជុលទីនេះ នឹងមានកន្លែងស្នាក់នៅ សម្រាប់កីឡាករ កីឡាការិនីមានអា
ហារដ្ឋាន ព្រមទាំងការិយាល័យ សម្រាប់ធ្វើការទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង