ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សោម វិឆ័យ និង សេង ស្រឿន លំបាកស៊ីគ្នាហើយ

94

ភ្នំពេញ៖ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement គូដែលត្រូវប្រកួតជម្រុះនោះសេង ស្រឿនក្លិបមេសថ្ងកខេត្តស្វាយរៀង ត្រូវតស៊ូជាមួយសោម វិឆ័យក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យ ។
អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែពូកែជើងដូចគ្នា ។ មានអ្នកប្រដាល់មិនតិចនាក់ទេ ដែលសន្លប់ដោយសារស្នៀតជើង
ដ៏ធ្ងន់របស់អ្នកប្រដាល់ទាំង២រូបនេះ ។ពេលនេះ កំពូលអ្នកលេងជើង ជួបជាមួយអ្នកលេងជើងដូចគ្នាហើយ មិនដឹងថានរណា
ដែលមានសមត្ថភាព ឆ្លងផុតជុំទី១នោះទេ ។
ទាំងវិឆ័យទាំងសេង ស្រឿនក្រៅពីទាត់គេ ហាក់ដូចជាមិនមានអ្វីពិសេសនោះឡើយ ។ការវ៉ៃចេញរបស់គេពេលខ្លះ
វ៉ៃតាមរបៀបផ្សងព្រេង ដែលការផ្សងព្រេងខ្លះ ក៏បានផលដែរ ។
អ្នកប្រដាល់ទាំង២រូបនេះ មានឱកាសឈ្នះដូចគ្នា មិនដឹងថានរណាប្រជែងបានកៅអី ដើម្បីឡើងទៅប្រកួតបន្តនៅវគ្គ
ជមរុះជុំទី២ឡើយ ហើយក៏មិនដឹងថា នរណាខ្ទាតចេញពីការប្រកួតដែរ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ សុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ក្រសួងការពារ
ជាតិប្រកួត ជាមួយអ្នកប្រដាល់វ៉ែន ហុងជីវ៉ុង ។
អ្នកប្រដាល់ទាំង២រូបនេះ គឺជាអ្នកប្រដាល់ជើងចាស់ដូចគ្នា តែអតីតកាលរបស់សុវណ្ណ អស្ចារ្យជាងជីវ៉ុង ។ជំនួបរវាង
អ្នកប្រដាល់ទាំង២រូបនេះ ទោះបីជីវ៉ុងមិនមែន ជាអ្នកប្រដាល់អាចមើលស្រាលបាន ក៏ពិតមែនតែសុវណ្ណទំនង ជាមានឱកាស
ឈ្នះចនរើនជាងហើយ ។
សូមបញ្ជាក់ថា មួយរយៈនេះសុវណ្ណ វ៉ៃឆាប់ធ្លាក់កម្លាំងណាស់ ហើយការប្រកួតនេះ ប្រសិនបើគេហាត់មិនបានដិតដល់
ទេនោះអាចនឹងចាញ់ កម្លាំងជីវ៉ុងហើយ ។ នរណាដណ្ដើមបានកៅអី សម្រាប់ឡើងទៅ ប្រកួតបន្តនៅជុំទី២ ហើយនរណាជា
អ្នកហាលអាំវនៅជុំទី១នេះ ?
ការប្រកួតជាមិត្តភាពជាមួយ អ្នកប្រដាល់ថៃវិញនោះ អ្នក្រដាល់រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ ត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃផា ផាយ៉ាក់ (Pha Phayak) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។
សោភ័ណ្ឌជាអ្នកប្រដាល់ ដែលពូកែឆ្វេង និងខ្លាំងឆ្វេងទាំដៃ ទាំងជើងតែគេ មិនមែនជាអ្នកប្រដាល់ ដែលមានចិត្តធំ
នោះទេ ។បើគេមានប្រៀប លើគូប្រកួតគេវ៉ៃ បានអស្ចារ្យណាស់ តែបើគូប្រកួតខ្លាំងជាង សោភ័ណ្ឌចិត្តតូចតែម្ដង ។ចំពោះអ្នក
ប្រដាល់ថៃផា ផាយ៉ាក់វិញនោះ គឺធ្លាប់មកប្រកួតស្រុកខ្មែរញឹកញាប់ណាស់ គេក៏មិនមែនជាអ្នកប្រដាល់ អស្ចារ្យខ្លាំងដែរ ។
សម្រាប់ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ គេជឿថាសោភ័ណ្ឌ មានឱកាសឈ្នះច្រើនជាង ហើយអាចឈ្នះដោយ
វាយឲ្យសន្លប់ទៀតផង ។
ការជួបរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ ស៊ន រ៉ាគីមក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ប្រកួតជាមួយសូត្រ ខេវិនក្លិបបក្សីស្លាបដែក ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម ។នី សុភាក្លិបតាព្រហ្មមានជ័យ ប្រកួត ជាមួយបូ ចាន់នុងក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង