ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមកីឡាតេក្វាន់ដូWT រាជធានីភ្នំពេញ ប្រកួតជើងឯកលើកទី៥របស់ខ្លួន

85

 

ភ្នំពេញ៖ការប្រកួតកីឡាតេក្វាន់ដូWTជ្រើសរើសជើងឯកលើកទី៥របស់សមាគមតេក្វាន់ដូWTរាជធានីភ្នំពេញបញ្ចប់ដោយភាពជោគជ័យនាថ្ងៃទី៥ខែមករាឆ្នាំ២០១៩ដែលក្នុងឳកាសពិធីបិទជាផ្លូវការនេះដោយមានការអញ្ជើញចូលរួមលោកជ័យចាបប្រធានសមាគមតេក្វាន់ដូWTរាជធានីភ្នំពេញនិងអ្នកតំណាងឲ្យសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនៅក្នុងវិទ្យាល័យបឹងត្របែក។

លោកសំសុខយីអគ្គលេខាធិការសមាគមតេក្វាន់ដូWTរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាកម្មវិធីនេះប្រ

ព្រឹត្តទៅស្របតាមផែនការប្រចាំឆ្នាំ២០២០របស់សមាគមតេក្វាន់ដូរាជធានីភ្នំពេញព្រមជាមួយនឹងការគាំទ្រពីមាតាបិតាសិស្សគុនគ្រប់ក្លិប  ។ សមាគមតេក្វាន់ដូរាជធាន៍ភ្នំពេញមានសមាជិកទាំងអស់ចំនួន១៤ក្លិប ដែលកំពុងមានសកម្មភាព ជាមួយក្លឹបជាច្រើនផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ខេមរសហព័ន្ធតេក្វាន់ដូ។

លោកបានបន្តថា សម្រាប់ការប្រកួតកឆ្នាំនេះមានក្លិបចូលរួមចំនួន៩ មានប្រតិភូ គ្រូបង្វឹក កីឡាករ- កីឡាការីនីចំនួន៨៨នាក់ ក្នុងនោះមានកីឡាការិនី៣១។ ក្លិបចូលរួមដូចជា វ៉េស្ទឡាញន៍ទួលទំពួង វ៉េស្ទឡាញន៍ដូនពេញ វ៉េស្ទឡាញន៍ទួលស្វាយព្រៃ វ៉េស្ទឡាញន៍ចំការដូង ប៊ូយ៉ុងកូនខ្មែរ វិទ្យាល័យបឹងត្របែក វិទ្យាល័យហ៊ុន សែន ពាមជីកង (ខេត្តកំពង់ចាម)  វ៉េស្ទឡាញន៍ផ្សារតូច និងវ៉េស្ទឡាញន៍ច្បារអំពៅ។

ការប្រកួតនេះកីឡាករកីឡារិនីគ្រប់រូបនិងការផ្តល់ពិន្ទុយ៉ាងយុត្តិធម៌ពីសំណាក់គណៈកម្មការបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល និងសហការីគ្រប់ផ្នែកយើងទទួលបានលទ្ធផលបច្ចេកទេសល្អប្រសើរ ជាផ្លែផ្កាគួរជាទីមោទនៈភាពសម្រាប់ក្លិបនីមួយៗដែលចូលរួម៕

 

អត្ថបទដែលជាប់ទាក់ទង