ពុយ វណ្ណៈ នឹងឆ្លងផុតវគ្គជម្រុះជុំទី១
ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់យប់ថ្ងៃទី១១មករានេះ អ្នកប្រដាល់
ជើងខ្លាំងស្រករក្រោយពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ជួបប្រកួតជាមួយអ្នកប្រដាល់ មិនសូវមានគេស្គាល់ គឺអ្នកប្រ
ដាល់ខុន សុគុន ក្លិបអេភូថងកីឡា ។
នេះជាការប្រកួតមួយដែលនរណា ក៏មានជំនឿចិត្តថា វណ្ណៈ នឹងឈ្នះក្នុងការប្រកួតនេះ ជាមិនខាន ។វណ្ណៈ
មួយរយៈនេះ បានក្លាយជាអ្នកប្រដាល់ ដែលមិនស្រួលបង្ក្រាបនោះទេ ។ជាអ្នកប្រដាល់ចិត្តធំមួយរូប ដែលមានផ្លែ
វ៉ៃល្អរហ័សទាំង កែង កណ្ដាប់ដៃ ជើងពិសេសគេមានកម្លាំងអស្ចារ្យទៀតផង ។
មួយរយៈនេះអ្នកប្រដាល់រូបនេះ ឆ្លងកាត់ការប្រកួតធំៗជាច្រើន ។ទោះបីគេមិនដែលដណ្ដើម បានខ្សែក្រ
វាត់មកគ្រប់គ្រង ក៏ពិតមែនតែប៉ុន្មានប្រកួតចុងក្រោយនេះ គេជួបប្រកួតច្រើន ជាមួយអ្នកប្រដាល់ថៃ ដែលការប្រកួត
របស់គេជួបជ័យជំនះ ស្ទើរតែទាំងអស់ ។
ចំពោះខុន សុគុនវិញមិនសូវ មាននរណាស្គាល់ឡើយ តែអ្នកប្រដាល់រូបនេះ ទំនងជាមិនអន់ទេ ទើបគេ
ហ៊ានចូលរួមប្រកួត ក្នុងព្រឹត្តិការពានរង្វាន់បែបនេះឡើយ ។មិនដឹងថាអ្នកប្រដាល់រូបនេះ មានសមត្ថភាពឆ្លងផុតវគ្គ
ជម្រុះជុំទី១ ឬក៏យ៉ាងណាឡើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់អេលីត ភក្ដីក្លិបប៉ែន កាក់គុនខ្មែរត្រូវតស៊ូ ជាមួយអ្នកប្រដាល់
ជើងចាស់រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឩត្តរមានជ័យ ។
វណ្ណៈជាខ្លាចាស់មួយរូប ដែលវ៉ៃចូលចិត្តប្ដូរកែង តែការប្រកួតរបស់គេ មិនសូវជាបានជួបជ័យជំនះនោះទេ
ភាគច្រើនគេគេសន្លប់ ដោយសារគូប្រកួតមុនទឹកទី៥ ហើយបើមិនសន្លប់ទឹនោះ ចាប់ពីទឹកទី៣ ទៅកម្លាំងរបស់គេ
ធ្លាក់ចុះតែម្តង ។
ការប្រកួតនេះទាំងសងខាង សុទ្ធតែមានឱកាសឈ្នះដូចគ្នា តែភក្ដីដែលជាអ្នកប្រដាល់ ស្រករក្រោយនោះ
មិនមែនជាដុំសាច់ លើជ្រញ់ដែលទំបារបាន ងាយនោះទេ ។គេជាអ្នកប្រដាល់ដែល ទើបតែមានឈ្មោះបោះសម្លេងក៏
ពិតមែនតែមួយរយៈនេះ ការប្រកួតរបស់គេ ភាគច្រើនបានទទួលជ័យជំនះ ។នរណាឆ្លងផុត វគ្គជម្រុះជុំទី១នេះ ?
ជំនួបជាមិត្តភាពជាមួយ អ្នកប្រដាល់បរទេសវិញនោះ តាញ់ មករា សមាគមប្រដាល់ក្រសួងការពារជាតិ ជួប
ប្រកួតជាមួយ អ្នកប្រដាល់ថៃបូ វី(Bo Vy)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ តូច ទូ សមាគមប្រដាល់ក្រសួងការពារ
ជាតិជួបជាមួយអ្នកប្រដាល់ធី តុងហ៊ី ក្លិបពន្លឺវិបុល ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។តុម ផេងក្លិប
កុលបុត្រគុនខ្មែរ ប្រកួតជាមួយមាស បូវីក្លិបដៃដែក ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕