ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យ គឺអាជ្ញាធរចាប់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់៥នាក់ មានម្នាក់ស្លាប់

61

 

បន្ទាយមានជ័យ៖ ក្នុងពេលថ្មីៗនេះ បណ្ដាញសង្គម បានផ្សាយព័ត៌មាន ករណីទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យ គឺអាជ្ញាធរ
ចាប់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់៥នាក់ ហើយធ្វើទារុណកម្មរហូតបានត់បង់ជីវិតមនុស្សម្នាក់គាត់ឈ្មោះ ទុយ ស្រស់។
បណ្តាញព័ត៌មាន បានបញ្ជាក់អោយដឹងថា លោកអ៊ុំ រាត្រី មានរឿងអាស្រូវជាច្រើន រឿងពុករលួយ ឥឡូវបានបញ្ជារមន្ត្រីPM ធ្វើទារុណកម្មរហូតស្លាប់ ប្រពន្វជនរង្គ្រោះកំពុងភ័យខ្លាច ឡើងចង់ឡប់ហើយ ប្តីស្លាប់នៅមានគេតាមកំរាមកំហែងទៀត ហើយប្រជាពលរដ្ឋនាំគ្នាស្រែកធ្វេីការតវា ទំនាស់ដីធ្លីសុំអន្តរាគមន៍ពីសម្តេចតេជោ។

ករណីខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានករណីស្លាប់ប្រជាពលរដ្ឋឈ្មោះ ទុយ ស្រស់ ភេទប្រុស ឆ្នាំកំណើត១៩៨៥ បច្ចុប្បន្នរស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបាត់បង់ជីវិត។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺតាមដំណើររឿងដូចខាងក្រោម ៖

-នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោយទទួលបានបណ្តឹងពីម្ចាស់កម្មសិទ្ធិ រដ្ឋបាលខេត្ត បានចាត់
ក្រុមការងារចម្រុះខេត្ត ចុះអប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋដែលចាញ់ឃោសនាមេខ្យល់ អូសទាញឲ្យ
ចូលរំលោកកាន់កាប់លើដីកម្មសិទ្ធិឯកជន ។

-នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានចាត់ក្រុមការងារចម្រុះខេត្ត បន្តចុះអប់រំ ណែនាំ
ជាលើកទី២ដល់បងប្អូនប្រជាពលរដ្ឋដែលចាញ់ឃោសនាមេខ្យល់ អូសទាញឲ្យចូលរំលោភកាន់កាប់លើដី
កម្មសិទ្ធិឯកជន និងដីរដ្ឋ ។

ប៉ុន្តែពួកគាត់ពុំបានអនុវត្តតាមអប់រំ ណែនាំ ផ្សព្វផ្សាយនិងបានជូនដំណឹងដល់ក្រុមជនអនាធិបតេយ្យ
ទាំងនោះឲ្យបញ្ឈប់សកម្មភាពចូលរុករានកាន់កាប់ដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋជាច្រើនដែលមានប័ណ្ណកម្មសិទ្ធិ

ស្របច្បាប់ដែលបានគ្រប់គ្រងកាន់កាប់ និងអាស្រ័យផល(ចំការស្វាយចន្ទី,ចំការមៀន, ចំការដំឡូង, ចំការមន, ចំការដើមគីនីន, ចំការស្វាយ, ស្រែ ។ល។ ជាច្រើនលើករួចមកហើយ ប៉ុន្តែក្រុមជនអនាធិបតេយ្យទាំងនោះមិនគោរពនិងមិនអនុវត្តតាមឡើយ ដោយជឿតែលើការញុះញង់ពីសំណាក់មេខ្លោងនៅពីក្រោយខ្នងតែប៉ុណ្ណោះ និងបង្កើនបក្ខពួកកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ទើបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាត់ក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះបង្ក្រាបក្រុមជនអនាធិបតេយ្យ និងបានធ្វើការរឺរោងនិងខ្ទម(ពុំមានមនុស្សរស់នៅ មិនមែនជាផ្ទះទេ) មានទីតាំងដីស្ថិតនៅចំណុចអូរកំបុត,ចំណុចអាងកន្សែង
ភូមិទ័ពសៀម និងចំណុចសំបុកចាប ភូមិបឹងស្នា ឃុំស្លក្រាម ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

-នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១១ និង៣០នាទីព្រឹក ក្រុមជនអនាធិបតេយ្យ
ទាំងនោះមានគ្នាប្រមាណ៤០នាក់(រួមមានឈ្មោះ ទុយ ស្រស់ ជាអ្នកដឹកនាំ) បានមកតវ៉ានៅមុខសាលាខេត្ត
បន្ទាយមានជ័យ ហើយក្រុមការងារចម្រុះថ្នាក់ខេត្តបានធ្វើការសម្របសម្រួល និងសាកសួរធ្វើកំណត់ហេតុ
ជាមួយពួកគាត់ ដោយក្នុងនោះពួកគាត់បានឆ្លើយថាការចូលទៅចាប់ដីនៅទីនោះគឺតាមរយៈគេប្រាប់ឲ្យទៅចាប់
និងមិនស្គាល់ទីតាំងថានៅកន្លែងណានោះទេ ពីព្រោះពួកគាត់មកពីឆ្ងាយមិនមែនអ្នករស់នៅជិតៗនោះទេ ដោយ
ខ្លះមកពីក្រៅខេត្តនិងខ្លះទៀតមកពីស្រុក/ឃុំផ្សេងៗដែលនៅឆ្ងាយពីទីនេះ។ ក្រុមការងារបានណែនាំឲ្យ
ពួកគាត់ឈប់បង្កសកម្មភាពបែបអនាធិបតេយ្យនៅលើដីមានប័ណ្ណកម្មសិទ្ធិស្របរបស់គេ ហើយឲ្យ
ដោយឲ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញ ហើយពួកគាត់ក៏បានរំសាយ និងយល់ព្រមវិលទៅស្រុកកំណើតវិញផងដែរ។

-ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ព្រឹក(ថ្ងៃសៅរ៍) ក្រុមជនអនាធិបតេយ្យដដែលនិងបងប្អូប្រជាពលរដ្ឋតវ៉ា
នៅមុខសាលាខេត្តបន្ទាយមានជ័យសារជាថ្មីម្តងទៀត ហើយក្រុមការងារចម្រុះថ្នាក់ខេត្តចុះអបើរំ
ឲ្យពួកគាត់ឈប់ជឿលើការញុះញង់របស់មេខ្លោងតទៅទៀត តែបែរជាពួកគាត់មិនស្តាប់និងបានបង្កបញ្ហា
ដល់ក្រុមការងារទៅវិញ ហើយសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនដែលបង្គបានចំនួន៥
នាក់ក្នុងនោះមានឈ្មោះ ទុយ ស្រស់ ជាអ្នកដឹកនាំផងដែរ ដើម្បីធ្វើសាកសួរ និងមានវិធានការតាមច្បាប់។
ជនទាំង៥នាក់ត្រូវបានកងអាវុធហត្ថខេត្តបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ហើយសាលាដំបូងខេត្ត
បន្ទាយមានជ័យ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការឃុំខ្លួនជនត្រូវចោទខាង
លើទៅពន្ធនាគារខេត្តបន្ទាយមានជ័យអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ (តាមដីកាំបង្គាប់លេខ៩៧៣
ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ)។

-នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ដោយលទ្ធផលនៃការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យបច្ចេកទេស និង
វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងតាមការបំភ្លឺពីជនជាប់ចោទចំនួន០៤នាក់ ដែល
មានសំណុំរឿងតែមួយជាមួយគ្នាបានអះអាងដូចគ្នា និងបានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ទុយ ស្រស់
(សាកសព) មានសភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាន ហើយមុនពេល
ស្លាប់ក្រុមមន្ត្រីពន្ធនាគារខេត្ត និងក្រុមគ្រួសារជនរងគ្រោះ (សាកសព) បានយកចិត្តទុកដាក់ជាខ្លាំង
ដោយបានបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ប៉ុន្តែមិនអាចជួយសង្គ្រោះ
បានទាន់ពេលវេលា។ ក្រោយពីការពិនិត្យរបស់មន្ត្រីជំនាញ និងលោកគ្រូពេទ្យយ៉ាងល្អិតល្អន់រួចមក
សាកសពត្រូវបានប្រគល់ជូនឈ្មោះ ទុយ ជឿន ត្រូវជាឪពុកបង្កើត និងប្រពន្ធរបស់សាកសព ឈ្មោះ ស៊ុយ គឺ
មឡាក់ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

បណ្តាញព័ត៌មាន បានបញ្ជាក់អោយដឹងថា យោងតាមប្រភពពីមតិមហាជន ថ្មីៗនេះមាន បែកធ្លាយលោក អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យ បានបញ្ជារ កម្លាំង PM មកធ្វើទារុណកម្ម បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធម ឈ្មោះ ទុយ ស្រស់ ក្នុងចំណោមគ្នា៥នាក់ ធ្វើការតវា ទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យ ។

នៅកាលពីថ្ងៃ 28 ធ្នូ 2019 បានប្រភពបានបញ្ជាក់ថា លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ទេីបតែមកចូលកាន់តំណែង ជាអភិបាលខេត្តថ្មី ហើយក៏មានការបែកធ្លាយរឿងថ្មីៗនេះថា លោកបានបញ្ជារអោយPM ចាប់ប្រជាពលរដ្ឋដែលមកសាលាខេត្តធ្វើការតវ៉ានោះដើម្បីទាមទាររកយុត្តិធម៌ទំនាស់ដីធ្លីរបស់ពួកគាត់មានគ្នាចំនួន០៥នាក់ តែមិននឹកស្មានថា ចាប់ពួកគាត់ យកទៅវាយសួរចម្លើយរហូតដល់ស្លាប់០១ នាក់យ៉ាងអាណោចអាធម ឈ្មោះទុយស្រស់ បានយកទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណី នឹង ០៤នាក់ទៀត ក្នុងចំណោម០៥នាក់បានទទួល របួសយ៉ាងធ្ងន់ យ៉ាងអយុត្តិធម៏បំផុត ។

ពួកគាត់ទាំងនេះហើយដែលទទួលរងនៅការធ្វើ ទារុណកម្ម ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យ គឺដឹកនាំដោយ លោក អ៊ុំ រាត្រី ជាអភិបាលខេត្ត មិនគួរ ណាប្រើនៅអំពើ ទុច្ចរិត បែបយ៉ាងព្រៃផ្សៃ មកលើពួកគាត់ជាជនស្លូតត្រង់ ដែលទាមទារត្រឹម យុត្តិធម៌ប៉ុណ្ណោះ។

ទីតាំងដីទំនាស់ ស្ថិតនៅភូមិ ស្វាយចេក ភូមិចង្វារ និង ភូមិ ជ្រៃ ក្នុងស្រុក អ៊ូជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រោយពីរឿងនេះបានផ្ទុះកើតឡើង ខ្លាចបែករឿងក៏មានរាយការណ៍ភូតកុហកថ្នាក់លើ ពីអ្នក ស្លាប់ថាមកពីសុខភាពមិនប្រក្រតី និងញៀនស្រាទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង