ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ​ចេញដីកាចាប់ខ្លួន​លោកជំទាវ​ លី​ សុខងីម​ ?

75

ប្រភពច្បាស់ការពី​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ បានចេញដីកាចាប់ខ្លួន​ លោកជំទាវ​ លី​ សុខងីម​ ពី​បទ​ប្រេីហឹង្សា​ចូលកាន់កាប់អចលនវត្ថុ​អ្នកដទៃដោយខុសច្បាប់​ ប្រព្រឹត្តទៅ​នៅ​ ចំណុច​ ភូមិ​ ពូធឿង​ ឃុំបិតត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ។ នេះបើតាមលោកផែង វណ្ណៈ សរសេរសារលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី៦មករា។

លោកបន្តថា ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែង​រក​តាមចាប់ខ្លួន​ លោកជំទាវ​ លី​ សុខងីម​ ដេីម្បី​យកមកផ្ដន្ទាទោសតាមច្បាប់​ ។ ប៉ុន្តែ​តាមប្រភពមួយបានបញ្ជាក់ថា​ លោកជំទាវ​ លី​ សុខងីម​ បានគេចខ្លួនទៅ​ក្រៅប្រទេស​ហេីយ​ ។
លោកបញ្ជាក់ថា ”
លោកជំទាវ​ លី​ សុខងីម​ ត្រូវ​បានប្រជាពលរដ្ឋជាច្រេីន​បានប្ដឹង​ទៅ​តុលាការ​ ខេត្ត​ព្រះ​សីហនុ​ ព្រោះ​តែលោកជំទាវរូបនេះ​ បានន្រេីអំណាចរំលោភកាន់កាប់ដី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ ចំណុច​ភូមិ​ពូធឿង​ ឃុំបិតត្រាង​ ស្រុក​ ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ “។

លោកបន្ថែមទៀតថា ”
ខ្ញុំផ្សាយល្ងាចម៉ិញថា​ តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ លី​ សុខងីម​ ឃេីញ​ លី​ សុខងីម​ ចូលមក​ខមមិន​ ថាខ្ញុំនិយាយមិនពិត​ ហេីយដៀមដាមអោយខ្ញុំថា​ បេីចង់ការពារ​ពលរដ្ឋ​រងគ្រោះ​ទៅរៀនធ្វេីមេធាវីទៅ​ កុំដេីរបរិហាកេរ្តិ៍គេអញ្ចឹង​ ស្រាប់​តែ​ឥលូវ​លប់​ខមមិន​ ចោលវិញបាត់​ “។

អ្នកណា​បរិហារកេរ្តិ៍​ អ្នកណា​ មេីលដីកាបង្គាប់អោយចាប់ខ្លួន-ឃុំខ្លួន​ លី​ សុខងីម​ ចុះ​ !

ធ្វើ​ល្អ​ បាន​ល្អ​ ធ្វើ​អាក្រក់​បេីមិនជាប់គុក​ក៏រត់ចោលស្រុកដែរ​ ។ បេីពូកែណាស់កុំរត់​ ចោលស្រុក​មកតតាំងជាមួយ​ប្រជាពលរដ្ឋ​ទៅ​អោយដឹងសខ្មៅ​ទៅ​ ៕

អត្ថបទដែលជាប់ទាក់ទង