ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង មាស សុខសោភា នឹងបញ្ចេញបទចម្រៀងថ្មីក្រោយលេចដំណឹងចេញពីផលិតកម្មថោន

147

 

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះមាស សុខ សោភា ត្រូវបានគេតម្លាយថានឹងដើរចេញពីផលិតកម្មថោន ក្នុងពេលដ៏ខ្លីខាងមុខ។ ក្រោយលេចចេញដំណឹង មួយនេះនាងក៏បានត្រៀមបញ្ចេញបទចម្រៀងចង្វាក់ប្រជាប្រិយមួយចំនួនក្នុងពេលខាងមុខផងដែរ។
មិនទាន់មានការបញ្ជាក់ឲ្យចំហរ និងផ្ទាល់មាត់ នៅឡើយពីសំណាក់ តារាចម្រៀង មាស សុខ សោភា និងបងប្រុស លោកមាស សុខរតនៈនោះ ទេ ជុំវិញដំណឹងនៃការចាកចេញរកទ្រនុំថ្មីបន្ទាប់ពីឈរ ជើងនៅផលិតកម្មថោនអស់ជិត១០ឆ្នាំ។
ទោះជាយ៉ាងណាប្រភពដែលអាចយកជាការបានលើកឡើងថា នាងកំពុងតែពិចារណាផលិតកម្មធំៗចំនួន២ ទី១គឺផលិតកម្មសាន់ដេ ដែលនាងធ្លាប់ជ្រកកាលពីប្រមាណ១០ឆ្នាំមុន និងទី២គឺផលិតកម្មហង្សមាសដែលជាផលិតកម្មនាំមុននៅក ម្ពុជានោះ។
តារាស្រីរូបនេះកំពុតែពិចារណានៅឡើយជុំវិញលក្ខខណ្ឌ ការងារ និងផលប្រយោជន៍ដែលទទួលបានពីការចេញទៅរកទ្រនុំថ្មី ខណៈនៅថោន តារាស្រីរូបនេះច្រៀងទាំងមិនមានកិច្ចសន្យានោះទេ។ មានការលើកឡើងថា តារាស្រីរូបនេះមានឈ្មោះបោះសំឡេងស្រាប់ បើបទោះបីជានាងច្រៀងនៅផលិតកម្មតូច ឬធំសុទ្ធតែអាចរក្សាលំនឹងនៃប្រជាប្រិយភាពរបស់នាងដដែល សំខាន់គឺនាងត្រូវសំឡឹងមើលពីលក្ខខណ្ឌ និងផលប្រយោជន៍ដែលទទួលបាន។ អ្នកសិល្បៈម្នាក់ដែលស្និទ្ធិនឹងនាងលើកឡើងថា នាងចាប់ផ្តើមអស់ចិត្តនឹងផលិតកម្មថោនក្រោយពីនាងមិនទទួលបានការយកចិត្តទុកដាក់ច្រើនដូចមុន ហើយថ្មីៗនេះគេបានឃើញនាងជួបជាមួយថ្នាក់ដឹកនាំនៃផលិតកម្មធំៗពីរខាងលើ ។
មហាជនបានលើកឡើងថា៖ បើទោះបីជាពេលនេះនាងចាប់ផ្តើមទទួលយកការងារដែលផលិតដោយផលិតកម្មនសាន់ដេក្តីក៏មិនទាន់ប្រាកដថាតារាស្រីរូបនេះនឹងចូលច្រៀងក្នុងផលិតកម្មនោះដែរ ហើយអ្វីដែលប្រាកដបន្ថែមគឺនាងបានត្រៀមបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរដើម្បីអបអរសាទរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខផងដែរ គឺក្នុងផលិតកម្មផ្ទាល់ខ្លួន ដែលមានមិនក្រោម៥បទនោះទេ ពិសេសបទចម្រៀងចង្វាក់កន្ទ្រឹម និងរាំវង់។ ប្រភពថាគេនៅរងចាំយ៉ាងតិចដើមខែមីនាខាងមុខដើម្បីឲ្យដឹងប្រាកដថាតារាស្រីរូបនេះនឹងចូលច្រៀងក្នុងផលិតកម្មមួយណា ខណៈផលិតកម្មចាស់គឺផលិតកម្មថោន ក៏បានព្យាយាមសម្របសម្រួលការងារ និងបងប្រុសនោះដែរ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង