ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុយ វណ្ណៈ និង ឡុង បេនលឿនអ្នកឈ្នះចុងក្រោយនៃជុំទី២

67

ភ្នំពេញ៖ជើងខ្លាំងពុយ វណ្ណៈនៃក្លិបឃ្លាំងមឿងកីឡា និងឡុង បេនលឿននៃក្លិបសាលវ័ន្ដកីឡាបានឆ្លងផុតវគ្គប្រកួតជម្រុះជុំទី២

នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cementដូចគ្នានៅក្នុងការប្រកួតជម្រុះចុងក្រោយនៃជុំទី២ ។

ពួកគេទាំង២រូបបានឡើងទៅប្រកួតជម្រុះបន្តនៅជុំទី៣ដែលនៅសល់អ្នកប្រដាល់តែ៨រូបប៉ុណ្ណោះដែលនៅវគ្គទី៣នេះអ្នកឈ្នះ

នឹងបានឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ឡុង បេនលឿនបានប្រកួតឈ្នះអ្នកប្រដាល់ជើងខ្លាំងជំនាន់ក្រោយអេលីត ភក្ដីក្លិបប៉ែនកាក់គុនខ្មែរដោយពិន្ទុ ។ស្ថានភាពនៃការ

​ប្រកួតពិតជាតឹងតែងមែនដោយសារតែទាំងសងខាងសុទ្ធតែត្រូវកាឈ្នះដើម្បីឡើងទៅប្រកួតបន្តនៅជុំទី៣រូចគ្នា ។ទោះជាខិតខំយ៉ាងណាក៏

​បន្ទាប់ពីប្រកួតចប់ទឹកទី៣ឡុង បេនលឿនបានក្លាយជាម្ចាស់កៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី៣ ។ចំពោះអេលីត ភក្ដីហាលអាវមិនមាន

​សំណាងឡើងទៅប្រកួបន្តនៅជុំទី៣ទៀតឡើយ ។

ចំពោះពុយ វណ្ណៈវិញបានប្រកួតឈ្នះអ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកដោយពិន្ទុ ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះ

​សុទ្ធតែជាអ្នកខ្លាំងដូចគ្នាមិនតែប៉ុណ្ណោះខេវិនខ្ពស់ជាងវណ្ណៈទៀតផង ។

ខេវិនជាអ្នកប្រដាល់ដែលតែងតែប្រើជង្គង់ និង កែងវាយប្រហារគូប្រកួតតែគេមិនសូវមានភាពវាងវៃប៉ុន្មានឡើយព្រោះគេប្រើតែ

ស្នៀតដដែលៗទោះបីស្នៀតនោះមិនអាចស៊ីគូប្រកួតបានក៏ដោយ ។វញនញៈទាបក៏ពិតមែនតែគេការពារបានល្អពិសេសគេមិនវ៉ៃស្នៀតច្រំ

​ដែលៗនោះទេ ។

វណ្ណៈនឹងផ្លាស់ប្ដូរឥរិយាបទវ៉ៃភ្លាមៗប្រសិនបើស្នៀតដែលគេកំពុងប្រើនេះមិនអាចឆ្លងផុតប្រព័ន្ធការពាររបស់គូប្រកួតមិនតែ

​ប៉ុណ្ណោះវណ្ណៈគេចល័តចេញពីការវាយប្រហាររបស់គូប្រកួតបានលឿន និងវ៉ៃសងវិញបានរហ័ស ។ទោះបីយ៉ាងណាក៏ការប្រកួតនេះស្ថិត

​ក្នុងស្ថានភាពតឹងតែងគ្រាន់បើ ។

ពុយ វណ្ណៈត្រៀ មខ្លួនប្រកួតជម្រុះជុំទី៣ជាមួយឡុង បេនលឿនចំពោះសូត្រ ខេវិនគេខ្ទាតចេញពីការប្រកួតត្រឹមនេះហើយៗនៅ

​ជុំទី៣នរណាក៏មានជំនឿចិត្តថាវណ្ណៈនឹងឆ្លងផុតដែរ ។

ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់ដែលមានរហស្សនាមថាអ្នកលេងជួរភ្នំដងរែកបានយក

​ឈ្នះអ្នកប្រដាល់វ័យចំណាស់ថៃប្រា វីត(Pra Vith) ដោយពិន្ទុ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំ៥ទឹក ។ប្រា វីតចាស់ហើយតែគេក៏បានធ្វើឲ្យសំអាតវេទនាមិនតិចដែរទេតែអ្នកប្រ

​ដាល់ថៃរូបនេះក៏ឈឺសាច់ដោយសារសំងាតមិនស្ទើរដែរទេ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះសឿន ឆ្នើមក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតចាញ់អ្នកប្រដាល់

​អ៊ុំ កំសត់ក្លិបព្រឺទទឹងកីឡាដោយពិន្ទុ ។

ពួកគេមានរបួសដូចគ្នានៅទឹកទី៤តែរបួសនោះមិនធ្ងន់ធ្ងរនោះទេគឺគេអាចប្រកួតបន្តបានរហូតចប់ទឹកទី៥ ។អ្នកប្រដាល់ទាំង២

រូបនេះ ចាប់ផ្ដើមប្ដូរកែងជាមួយគ្នាតាំងពីទឹកទី១មកម្ល៉េះ ៕

 

 

អត្ថបទដែលជាប់ទាក់ទង