ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ែន ហុងជីវ៉ុង និង រិន សារដ្ឋប្រជែងបានកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

97

 

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី៧មីនាបានឈាន ដល់វគ្គប្រកួតជម្រុះជុះទី៣ហើយដែល

​វគ្គនេះជាវគ្គប្រជែងយកកៅអី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

នៅវគ្គជម្រុះជុំទី៣នេះអ្នកប្រដាល់ខាំ សាបានក្លិបរ៉ាហាប់ស្វាយប៉ាកបានខ្ទាតចេញ ពីការប្រកួតបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់

​រិន សារដ្ឋក្លិបកងទ័ពជើងទឹក ដោយពិន្ទុទាំងមិនអស់ចិត្តនោះ ។សាបានជាអ្នកប្រដាល់ជំនាន់ក្រោយទេ ហើយនៅមុនពេលប្រកួតគេបាន

​និយាយថាគេនឹងចាប់ផ្ដើម វ៉ៃតាំងពីទឹកទី១ទៅតែម្ដង ។

ពិតជាដូចមាត់គេនិយាយមែនគ្រាន់តែស្នូរជួង នៃការចាប់ផ្ដើមនៃទឹកទី១ គេចាប់ផ្ដើមវាយប្រហារលើសារដ្ឋមែន ។ សារដ្ឋដែលមាន

​ប​ទពិសោធន៍ច្រើនជាងនោះគេមិនលោត កញ្ឆេងតាមសាបានឡើយ គឺគេវ៉ៃមួយៗហើយពេល គេបញ្ចេញអាវុធម្ដងៗចំគោលដៅបានល្អជាង

​ចំពោះសាបានគេបានត្រឹមតែធ្វើឲ្យ សារដ្ឋខាតបង់កម្លាំងដោយសារតែ ការវាយលុករបស់គេតែប៉ុណ្ណោះ ។

ដោយការប្រកួតមានតែ៣ទឹកនោះ បន្ទាប់ពីប្រកួតចប់ទឹកសារដ្ឋបាន ទទួលជ័យជំនះដោយពិន្ទុ ។សារដ្ឋដណ្ដើមបានកៅអីសម្រាប់

​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំពោះខាំ សាបានខ្ទាតចេញពីការប្រកួតតែត្រឹមនេះ ។

ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរវ៉ែន ហុងជីវ៉ុងក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ប្រជែងបានកៅអីសម្រាប់វគ្គពាក់

​កណ្ដាលផ្ដាច់ព្រ័ត្រដែរបន្ទាប់ពីយក ឈ្នះអ្នកប្រដាល់ មកពីខេត្តបាត់ដំបងដូចគ្នាគឺណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។

សម្រាប់ជំនួបរវាងអ្នកប្រដាលើ់ទាំង២រូបនេះ នរណាក៍ហ៊ាននិយាយ ទុកមុនថាណាម ម៉ូរ៉ាក់មិនអាចឈ្នះវ៉ែន ហុងជីវ៉ុងដែរ ។ដូច

​ជាការគិតទុកមែនជំនួបនេះទោះបីណាម ម៉ូរ៉ាក់ទប់ទល់បានទាល់តែ ចប់ទឹកទី៣មែនតែក្នុងការប្រកួត៣ទឹកជីវ៉ុងមាន ប្រៀបលើម៉ូរ៉ាក់ទាំង

៣ទឹកតែម្ដង ។

ណាម ម៉ូរ៉ាក់ខ្ទាតចេញពីការប្រកួតត្រឹមនេះ ចំពោះវ៉ែន ហុងជីវ៉ុងត្រៀមខ្លួនឡើងប្រកួត បន្តវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រដែលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេ ត្រូវជួបជាមួយរិន សារដ្ឋ ។

អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹង ឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ចំពោះអ្នកចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចគ្នាត្រូវប្រជែង
​គ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ។

ចំពោះការប្រកួតជាមិត្តភាពជាមួយ អ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់ពូកែអួតរបស់កម្ពុជាយុគ យក្សផ្លែប្រកួតចាញ់អ្នកប្រដាល់ថៃខាវ នៀវ(Khav Niev)ដោយពិន្ទុ ។

ស្ថានភាពនៃការប្រកួតយក្សផ្លែសម្រុក ចូលរហូតតែចូលឲ្យគេវ៉ៃប៉ុណ្ណោះ ។យក្សផ្លែបានបង្ហាញ ពីអំណួតរបស់ខ្លួនដាក់គូប្រកួតតាម

​រយៈការវ៉ៃផងអាវ៉ង់ផងដើម្បីបញ្ជាក់ថា កម្លាំងគេខ្លាំងណាស់ ។បន្ទាប់ពីវ៉ៃចប់ទឹកទី៥ អ្នកប្រដាល់កម្ពុជារូបនេះ អាវ៉ង់ទៀតតែនៅពេលប្រកាសលទ្ធផលគេទទួលបរាជ័យសោះនេះ បានចំជាអួតអត់ប្រយោជន៍មែន ។

ប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះសយ សុខក្លិបពន្លឺវិបុល្រើពេលមិន ដល់មួយទឹកផងផ្ដួលអ្នកប្រ​ដាល់អេលីត ណងសាវក្លិបប៉ែនកាក់គុនខ្មែរ ឲ្យសន្លប់កល្រោកលែងរួច ។អ្នកប្រដា់ទាំង២រូបនេះប្រកួត គ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។

អត្ថបទដែលជាប់ទាក់ទង