ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចពិជ័យសេនា ទៀ បាញ់ បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩និងទិសដៅឆ្នាំ២០២០

76

ភ្នំពេញ៖នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២០សម្តេចពិជ័យសេនាទៀ បាញ់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ី
អាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(Camsoc) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងកិច្ចប្រជុំនេះផងដែរក៏បានការអញ្ជើញចូលរួមពីររដ្ឋមន្ត្រីតំណាងឲ្យក្រសួងពាក់ព័ន្ធ និងអភិបាលរាជធានីខេត្តមួយចំនួនទៀត ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរៀបចំសមាសភាពបញ្ចូលបន្ថែមទៅជាអនុប្រធានក្នុងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ ហើយគោលបំណងនៃការដាក់បញ្ចូលបន្ថែមសមាសភាពគណៈកម្មាធិការកីឡាស៊ីហ្គេមថ្មីនេះទៀតគឺដើម្បីបញ្ជ្រាបការគាំទ្រដល់កម្មវិធីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការCAMSOCបានថ្លែងប្រាប់អ្នកសារពត៌មានបន្ទាប់ពីកិច្ចប្រជុំថាការបានបញ្ចប់ទៅដោយភាពរលូន បន្ទាប់ពីសម្ដេចពិជ័យសេនាបានបង្ហាញនូវនូវសក្ដានុពលនៃការរៀបចំដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមនេះបានទទួលនូវធាតុចូលយ៉ាងសំខាន់ ៗនិងការសម្រេចមួយចំនួនក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនោះទៀតបានរំលេចចេញនូវទិដ្ធភាពចំនួន២គឺទី១គឺអ្វីជាសមិទ្ធិផលដែលយើងបានធ្វើកាលពីឆ្នាំ២០១៩កន្លងមកដែលបានជួយដល់គណៈកម្មការជំនាញជានយោបាយក្នុងការដឹកនាំនិងមួយទៀតគឹយើងបានជួយទៅដល់សហព័ន្ធកីឡាជាតិមួយចំនួននៅលើគោលការណ៍នៃការជម្រុញនិងអភិវឌ្ឍន៍ជំនាញ ។
លោកបានបន្តថាដូចជាការផ្ដល់ថវិការបន្ថែមសម្រាប់ការចូលរួមប្រកួតជើងឯកផ្សេងៗនៅក្រៅប្រទេសនិងការបណ្ដុះបណ្ដាលកីឡាករកីឡាការិនីនៅក្រៅប្រទេសឆ្នាំ២០១៩ហើយជាលទ្ធផលគឺបានស្ដែងជាចេញជាលទ្ធផលរបស់ស៊ីហ្គេមដែលយើងបានរួមគ្នាធ្វើរវាង
សសរស្ដម្ភទាំង៣គឺក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ៕

អត្ថបទដែលជាប់ទាក់ទង