ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុយ វណ្ណៈនឹងឆ្លងផុតជុំទី៣ ឯរឿម វណ្ណៈ និងសោម វិឆ័យ

77

 

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់ថ្ងៃទី១៤មីនានេះបានឈានដល់ការប្រកួតវគ្គជម្រុះជុំទី៣

​ហើយៗក៏ជាវគ្គចុងក្រោយដែលអ្នកប្រដាល់៤រូបចុងក្រោយប្រជែងគ្នាដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ឡុង បេនលឿនក្លិបសាលវ័ន្ដកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា​។បេនលឿនស្គាល់សង្វៀនប្រ

​ដាល់មុនវណ្ណៈមែនតែវណ្ណៈទទួលបានភាពល្បីល្បាញខ្លាំងជាង ។សម្រាប់ការប្រកួតនេះទោះបីបេនលឿនមិនមែនជាអ្នកប្រដាល់ដែលអាច

​មើលស្រាលបានក៏ពិតមែនតែវណ្ណៈទំនងជាមានឧិកាសឈ្នះច្រើនជាងហើយ ។

ក្នុងការប្រកួតវគ្គជម្រុះពីរជុំកន្លងមកនៅជុំទី១បេនលឿនឈ្នះសឿន ឆ្នើមក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ ហើយនៅជុំទីពីរគេ

​ឈ្នះអេលីត ភក្ដីក្លិបប៉ែនកាក់គុនខ្មែរដោយពិន្ទុ ។ចំពោះពុយ វណ្ណៈវិញវគ្គជម្រុះជុំទី១គេបានយកឈ្នះលីន សុខឈុនក្លិបបូរីរាជសីហ៍មាន

​រិទ្ធនៅទឹកទី២ និងជុំទី២ឈ្នះសូត្រ ខេវិនក្លិបបក្សីស្លាបដែកដោយពិន្ទុ ។

ជំនួបនៅក្នុងវគ្គជម្រុះជុំទី៣នេះនរណាខ្តាតចេញពីការប្រកួតហើយនរណាប្រជែងបានកៅអីៅសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

​ដែលជាវគ្គដ៏សំខាន់នោះ ។

​    ប្រកួតក្នុងវគ្គជម្រុះជុំទី៣នេះដែរអ្នកប្រដាល់រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងជួបប្រកួតជាមួយអ្នកប្រដាល់សោម វិឆ័យ

​ក្លិបពន្លឺវិបុល ។

វណ្ណៈជាអ្នកប្រដាល់ចិត្តស្លុយដែលវ៉ៃចូលចិត្តប្រើកែង និងប្ដូរតែអ្នកប្រដាល់រូបនេះវ៉ៃបានតែត្រឹម៣ទឹកប៉ុណ្ណោះស្រុតកម្លាំងអស់

តែម្ដង ។កែងរបស់វណ្ណៈវ៉ៃចេញរបៀបកម្រោលមិនសូវចំគោលដៅនោះទេ ។ ពេលខ្លះវ៉ៃគេខុសជ្រុលចង់ផ្កាប់មុខខ្លួនឯងក៏មានដែរហើយ

​ការវ៉ៃចេញភាគច្រើនគឺជាប់នឹងរបាំងការពាររបស់គូប្រកួត ។

ចំពោះវិឆ័យគេទាត់ផ្កាប់ចានបានល្អរហ័សមានអ្នកប្រដាល់មិនតិចនាក់ទេដែលត្រូវអ្នកប្រដាល់រូបនេះទាត់ចំកញ្ចឹង ក ឬថ្គាម

​បណ្ដាលឲ្យសន្លប់ ។កាលប្រកួតជម្រុះនៅជុំទី១វិឆ័យឈ្នះផាន រះក្លិបតាព្រហ្មមានជ័យដោយពិន្ទុហើយនៅជុំទី២ឈ្នះគង់ សំបូរក្លិបគុហារ

​ព្រហ្មជ័យដោយពិន្ទុ ។ចំពោះរឿម វណ្ណៈវិញប្រកួតវគ្គជម្រុះជុំទី១ឈ្នះថា សារុនក្លិបពុទ្ធសេរីវង្សដោយពិន្ទុ និង ជុំទី២ឈ្នះសារឿន ចាន់ក្លិប

​តាព្រហ្មមានជ័យដែលអវត្តមាន ។នរណាប្រជែងបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ ?

ការ្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះលន ​បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យប្រកួតជាមួយ

​អ្នកប្រដាល់ថៃលូម លេង(Loom Leng)ជាលើកដំបូង ។

លូម ឡេងគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់គេជាអ្នកលេងស្នៀតទាត់ផ្កាប់ចានដ៏ពូកែ ។មានអ្នកប្រដាល់ខ្មែរមិន

​តិចនាក់ទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះទាត់ឲ្យសន្លប់។សម្រាប់លន បញ្ញាដែលជាជើងខ្លាំងមួយរូបដែរនោះមិនដឹងថាអាចយកឈ្នះអ្នក

ប្រដាល់រូបនេះបានឬក៏យ៉ាងណាឡើយ ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះជី ឆៃលីក្លបកងពលធំអន្តរាគមន៍លេខ២ប្រកួតជាមួយអ្នកប្រ

​ដាល់សឺន ថៃសាន់ក្លិបតាព្រហ្មមានជ័យក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ចក់ ចាន់រិទ្ធក្លិបរស្មីកុមារកំព្រាប្រកួតជាមួយអ្នកប្រដាល់គង់ ឧត្តម

​ក្លិបកុលបុត្រគុនខ្មែរក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង