ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីប្រកួតលើកទី១ បានជោគជ័យ តេក្វាន់ដូអាយ ធី អេហ្វនឹងធ្វើម្ចាស់ផ្ទះម្ដងទៀត

80

ភ្នំពេញ៖ប្រមុខសហព័ន្ធកីឡាតេក្វាន់ដូI T F(International Taekwondo Federation)កម្ពុជាគឺលោកកែវ រ៉េមីបានប្រកាសថាកម្ពុជានឹង

ទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូអាយ ធី អេហ្វអាស៊ីអាគ្នេយ៍ម្ដងទៀត ។

កាលពីឆ្នាំ២០១៦កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះម្ដងហើយៗកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំង។នៅខែតុលាឆ្នាំ២០២០នេះ

កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ម្ដងទៀត ។អ្វីដែលសំខាន់នោះប្រមុខតេក្វាន់ដូអាយ ធី អេហ្វកម្ពុជានិង

​ជាប្រមុខតេក្វាន់ដូអាយ ធី អេហ្វ អាស៊ីអាគ្នេយ៍ផងនោះពេលនេះកំពុងតែស្វែងរកការគាំទ្រដើម្បីបញ្ចូលប្រភេទកីឡានេះទៅក្នុងការប្រកួត

​កីឡាអាស៊ីអាគ្នេយ៍(SEA Games) ។

លោកកែវ រ៉េមីបានបង្ហាញនូវជំនឿចិត្តថាយ៉ាងយូរបំផុតនៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី

​៣២នោះតេក្វាន់ដូអាយ ធី អេហ្វ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនោះ ។ពេលនេះតេក្វាន់ដូអាយ ធី អេហ្វកម្ពុជាកំពុងតែ

​ព ង្រីកវិសាលភាពទៅតាមបណ្ដារាជធានី ខេត្ត ។

ជាមួយគ្នានេះការបណ្រុះបណ្ដាលមន្ត្រីបច្ចេកទេស មន្ត្រីរៀបចំការប្រកួត ចៅក្រម អាជ្ញាកណ្ដាលទាំងថ្នាក់ជាតិ និង អន្តរជាតិ

​សហព័ន្ធនៅតែបន្តធ្វើស្របគ្នាជាមួយនឹងការកសាងថ្នាលសម្រាប់បន្តវេនទៀតផង ។

សូមបញ្ជាក់ថាកាលប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី១បានប្រទេសចំនួន៧ក្នុងតំបន់ចូលរួមដែលក្នុងនោះរួមមានកម្ពុជាដែល

​ជាម្ចាស់ផ្ទះ  វៀតណាម ម៉ាឡេស៊ី សឹង្ហបូរី  ថៃ ឥណ្ឌូនេស៊ី និង ហ្វីលីពីន ។កាលនោះកម្ពុជាដណ្ដើមបានមេដាយមាសចំនួន៣១គ្រឿង មេ

​ដាយប្រាក់១០គ្រឿង និង មេដាយសំរិទ្ធចំនួន១១គ្រឿង ។

សម្រាប់ឆ្នាំ២០២០នេះលោកកែវ រ៉េមីមានជំនឿចិត្តថាប្រទេសដែលចូលរួមនឹងកើនជាងមុនជាមិនខានឡើយ ។ប្រទេសក្នុងតំបន់

ទាងអស់ក៏នឹងមានការរីកចម្រើនផ្នែកបច្ចេកទេសហើយកម្ពុជាក៏នឹងធ្វើកាន់តែបានល្អប្រសើរជាងមុនជាមិុនខានឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង