តារាចម្រៀង នេន ទុំ របួសធ្ងន់ ពេលបើករថយន្តបុកក្របី
ព្រះសីហនុ៖ តារាចម្រៀង នេន ទុំ បានធ្វើដំណើរជាមួយពូឃ្លាំងទៅខេត្តព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយតារាចម្រៀងរូបនេះ ជាអ្នកបើករថយន្តទៅបុកក្របី បណ្តាលឲ្យនេន ទុំ រងរបួសធ្ងន់។
លោក អ៊ឹម ជីវ៉ា បានប្រកាសព័ត៌មានលើផេកហ្វេសប៊ុកសិល្បករកម្ពុជានៅថ្ងៃទី១២មីនានេះថា តារាចម្រៀង លោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី១១ ខែមីនានេះ ដោយធ្វើដំណើរ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកដល់នៅចំណុចស្រុកព្រៃនប់ ស្រាប់តែរថយន្តរបស់នេនទុំ បានបុកជាមួយនិងសត្វក្របី ។
បើតាមលោកអ៊ឹម ជីវ៉ា គ្រោះថ្នាកចរាចរណ៍នេះ លោកនេន ទុំ បានធ្វើដំណើរជាមួយពូឃ្លាំងទៅខេត្តព្រះសីហនុ មកដល់ពេលនេះនេន ទុំ មិនអាចទាក់ទងបានទេ តែអ្នកជិតដិតជាមួយនេនទុំបាននិយាយថា អ្នកដែលរងរបួសធ្ងន់ជាងគេ គឺតៃកុងឡានបើកបរដោយនេន ទុំ ៕