ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាន់ សំអាតមានម៉ូយប្រកួតថ្មី

91

ភ្នំពេញ៖អ្នកប្រដាល់ដែលមានរហស្សនាមថាអ្នកលេងជួរភ្នំដងរែកចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងមានគូប្រកួតថ្មីមួយ

​រូបទៀតហើយដែលឆ្លងដែនមកពីប្រទេសថៃគឺផា ថាឡេក(Pha Thalek) ។

អ្នកប្រដាល់ទាំង២រូបនេះនឹងជួបប្រកួតគ្នាលើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ដោយប្រកួតគ្នាក្នុងប្រភេទ

​ទម្ងន់៦០គីឡូក្រាម ។ សំអាតដែលជាអ្នកលេងយុទ្ធសិល្ប៍ចម្រុះ(Mixed Martial Art)មួយរូបនោះគេជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃចេញបាន

​ល្អតែមួយរយៈនេះការប្រកួតរបស់គេមិនសូវជាបានជួបលទ្ធផលល្អឡើយ ។

អ្នកប្រដាល់កម្ពុជារូបនេះច្រើនតែបើកការវាយលុកច្រើនដោយធ្វេសប្រហែសពីការការពារជាហេតុធ្វើឲ្យគេកំពុងតែលុងក្នុងការ

វាយប្រហារគូប្រកួតនោះបែរជាត្រូវគូប្រកួតច្រាស់សងមកវិញធ្វើឲ្យគេជួបការលំបាក ឬ បែរជាគេផ្ដល់កាដូរដល់គូប្រកួតទៅវិញ ។តែ

​ការប្រកួតរបស់គេសុទ្ធកាត់ក្ដីនៅទឹកទី៥ទោះបីគេចាញប្រៀបគូប្រកួតក៏ដោយ ។

ចំពោះអ្នកប្រដាល់ថៃផា ថាឡេកវិញនេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថាគេ

​មានមរបៀបវ៉ៃយ៉ាងណាហលយខ្លាំង ឬ ខ្សោយនោះទេ ។ នៅក្នុងកំណតើត្រាសប្រកួតរបស់គេនោះគេធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៦៦

​ដងឈ្នះ៥៥ដង ចាញ់១០ដង និងស្មើពិន្ទុ ១​ដង ។

ចំពោះអ្នកប្រដាល់កម្ពុជាចាន់ សំអាតវិញនោះគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៥ដង ចាញ់១៨ដង និងស្មើពិន្ទុ ៣ ដង ។

ជំនួបរវាងសំអាតជាមួយអ្នកប្រដាល់ចំណូលថ្មីថៃមិនដឹងថាអ្នកលេងជួរភ្នំដងរែករូបនេះអាចប្រជែងបានជ័យជំនះឬទេ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះអេលីត អាណាន់ក្លិបប៉ែនកាក់គុនខ្មែរត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ផុន

​សុខវិបុលក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ។

អ្នកប្រដាល់ជើងថ្មីទាំង២រូបនេះនៅវ័យក្មេងក៏ពិតមែនតែគេមានប្លង់វ៉ៃល្អ មិនតែប៉ុណ្ណោះគេមិនមែនវ៉ៃតាមក្បាច់ម៉ែចែកឲ្យនោះទេ

គឺគេវ៉ៃតាមក្បាច់ដែលគ្រូបង្ហាត់ ។ ចាំមើលនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

សេក គឹមសានក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថន ភឿតក្លិបឃ្លាំងមឿងកីឡាដោយ

​ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ថន ភឿតមួយរយៈនេះការប្រកួតរបស់គេមិនសូវបានទទួលជ័យជំនះនោះឡើយ ។ចំពោះសេក គឹមសានជាអ្នកប្រដាល់ស្រ

​ករក្រោយដែលកំពុងតែអង្រួនសង្វៀនប្រដាល់នានានៅទីក្រុងភ្នំពេញ ។ជំនួបរវាងអ្នកលេងជើងចាស់ និង អ្នកលេងជើងថ្មីនរណាស៊ី

​នរណា ?

ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ម៉ន ខួចក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយប្រកួតគ្នាក្នុង

​ប្រភេទទម្ងន់៥៤គីឡូក្រាម ។ខាំ មុន្នីពេជ្រ ក្លិបរ៉ាហាប់ស្វាយប៉ាកប្រកួតជាមួយអ្នកប្រដាល់ឆន ឈាងរ៉ាន់ក្លិបកងកេងមានរិទកធខេត្តបាត់

​ដំបងដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង