ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំត្រួតពិនិត្យ បទបញ្ញត្តិ និងបទបញ្ជាការ ប្រកួតកីឡាជាតិលើកទី៣ ២០២០

77

ភ្នំពេញ៖ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក ព្រំ បុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិទាំង៣០ត្រៀមការប្រកួតក្នុងកីឡាជាតិ លើកទី៣ ដើម្បីត្រួតពិនិត្យបទបញ្ញត្តិ និងបទបញ្ជា លើប្រភេទកីឡារៀងៗខ្លួន និងត្រៀមបោះពុម្ភផ្សាយ ទៅកាន់បណ្តារាជធានី ខេត្ត ក្រសួង ស្ថាប័ន ដើម្បីចូលរួម។

លោកព្រំ ប៊ុណ្ណយីបានប្រាប់អង្គប្រជុំថា នៅក្នងការប្រកួតធំៗការរៀបចំសៀវភៅបច្ចេកទេស(Technical Handbook)មានសារសំខាន់

​ណាស់ព្រោះវាជាការបង្ហាញពីបច្ចេកទេស ពីវិញ្ញាសាដែលត្រូវប្រកួត ។សាមីសហព័ន្ធគឺជាអ្នករៀបចំនូបបទបញ្ជាបច្ចេកទេសបន្ទាប់មក

​ក្រសួងអប់រំយុវជន និង កីឡាយកមកបោះពុម្ពជាសៀវភៅតែម្ដង ។

ចំពោះកីឡាជាតិលើកទី៣ក្រសួងអប់រំយុវជន និង កីឡាបានដាក់កីឡាចំនួន ៣០ប្រភេទឲ្យប្រកួតរួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.(World Taekwondo) របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ និង តេក្វាន់ដូ I.T.F(International Taekwondo Federation) របស់កូរ៉េខាងជើង។ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចថែម៣ប្រភេទកីឡាទៀតគឺម៉ូតូទឹកអុកនិងកីឡាជិះសេះ។ការប្រកួតកីឡាជាតិលើកទី៣នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០។

ចំណែកការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានប្រភេទកីឡាចំនួន១៥ វិញ្ញាសាមានចំនួន ១៨៩ រាជធានី-ខេត្តចំនួន២៥ ដោយមានមន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៥៣១ នាក់ កីឡាករចំនួន ១៤៩៧ នាក់ កីឡាការិនីមានចំនួយ ៦០៩ នាក់ សរុបចំនួន ២៦ ៣៧ នាក់ ។

ចំណែកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ មានប្រភេទកីឡាចំនួន២៧ វិញ្ញាសាមានចំនួន ២៧៤ រាជធានីខេត្ត ២៥ និង៣ក្រសួងគឺ ក្រសួងការពារជាតិ មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៧៥៩ នាក់ កីឡាករចំនួន ២២៨៤ នាក់ កីឡាការិនី មានចំនួន ៩៩៩ នាក់សរុបចំនួន ២៦ ៣៧ នាក់៕

 

អត្ថបទដែលជាប់ទាក់ទង