ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាលប្រកាសបើក ការប្រកួតកីឡាសិស្សជ្រើសរើស ជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០១៩-២០២០

71


ភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើកការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០១៩-២០២០ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសាឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០១៩-២០២០ហើយក៏ជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៥នេះសម្រាប់ត្រៀមការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះចាប់ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសាឆ្នាំ ២០២០ ដែលដាក់ឲ្យប្រកួតនូវ កីឡាចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ ។
ការប្រកួតនេះ បាល់ទាត់បុរសមាន១២ក្រុម បាល់ទាត់បុរសមាន៤ក្រុម បាល់ទះបុរសមាន៧ក្រុម នារី៦ក្រុម បាល់បោះបុរសមាន៣ក្រុម នារីមាន៤ក្រុម អត្តពលកម្មមាន៦ក្រុមស្មើ៧២នាក់ក្នុងនោះកីឡាការិនី៣៦នាក់ កីឡាករ៣៦នាក់ រីឯប្រភេទកីឡាប៉េតង់មាន៨ក្រុម។
បាល់ទាត់បុរសមាន១២ក្រុមយើងចាប់ផ្តើម ការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ។គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង