ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុយ វណ្ណៈ និង សោម វិឆ័យកក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា

78

ភ្នំពេញ៖ការប្រកួតប្រជែងដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនា

យប់ថ្ងៃទី១៤មគនាអ្នកប្រដាល់ជើងខ្លៃាំង២រូបគឺពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា​ និង សោម វិឆ័យក្លិបពន្លឺវិបុលដារិទ្ធប្រជែងបានកៅអី

​សម្រាប់ប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។

អ្នកប្រដាល់ទាំង២រូបនេះនឹងត្រៀមជួបគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលឈ្នកឈ្នះនឹងឡើងប្រកួតវគ្គផ្ដាប់ព្រ័ត្រដែលអ្នកឈ្នះ

នឹងក្លាយជាម្ចាស់ពានដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ អ្នចាញ់គឺជាជើងឯករងដែលមានរង្វាន់២.០០០ដុល្លារ ។ចំពោះអ្នកចាញ់វគ្គ

​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រជែងដណ្ដើមចំណាត់ថ្នាក់លេខ៣ដែលអ្នកឈ្នះបាននរង្វាន់អម៧៥០ដុល្លារ ចំពោះអ្នកចាញ់បានរង្វាន់អម

​ចំនួន៥០០ដុល្លារ ។

ក្នុងវគ្គជម្រុះជុំទី៣ប្រជែងយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះសោម វិឆ័យបានប្រកួតឈ្នះអ្នកប្រដាល់រឿម វណ្ណៈក្លិបអប់រំ

​កាយស្រុកអន្លង់វែងដោយពិន្ទុ ។ពេលនេះរឿម វណ្ណៈបានខ្ទាតចេញពីការប្រកួតត្រឹមនេះចំពោះវិឆ័យត្រៀមខ្លួនឡើងប្រកួតបន្ដវគ្គពាក់

​កណ្ដាលផ្ដាច់ព្រ័ត្រ ។

ចំពញពុយ វណ្ណៈបានយកឈ្នះអ្នកប្រដាល់ជើងចាស់ឡុង បេនលឿនក្លិបសាលវ័ន្ដកីឡាដោយពិន្ទុដែរបន្ទាប់ពីពួកគេប្រកួតគ្នា

​៣ទឹកពេញនោះ ។

សម្រាប់គូនេះទោះបីបេនលឿនត្រៀមខ្លួនបានល្អហើយគេមានជំនឿចិត្តថានឹងយកឈ្នះវណ្ណៈឲ្យបានក៏ពិតមែនតែក្នុងក្រសែរ

​ភ្នែកអ្នកទស្សនានរណាៗក៏ជឿថាវណ្ណៈនឹងឈ្នះក្នុងការប្រកួតនេះបានដែរ ។វណ្ណៈជាអ្នកប្រដាល់ស្រករក្រោយក៏ពិតមែនតែគេបានកសាង

ភាពល្បីល្បាញបានយ៉ាងឆាប់រហ័ស ។

បន្ទាប់ពីបញ្ចប់ការប្រកួតនោះវណ្ណៈបាននិយាយថាជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយសោម វិឆ័យគឺជាការងារធ្ងន់មួយទៀត

​សម្រាប់រូបគេ ។គេមិនហ៊ានមើលស្រាលគូប្រកួតទេតែគេក៏ត្រូវការកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រដែរហេតុនេះគេត្រូវតែបង្កើនការហ្វឹកហាត់

​ឲ្យកាន់តែខ្លាំងជាងនេះ ។

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កមុពុជាលន បញ្ញាមកពីសមាគមប្រដាល់ក្រសួងការពារជាតិ

​បានយកឈ្នះអ្នកលេងរន្ទះជើងផ្កាប់ចានមកពីស្រុកថៃលូម លេង(Loom Leng)ដោយពិន្ទុ ។

នេះជាជំនួបគ្នាលើកដំបូងសម្រាប់អ្នកប្រដាល់ទាំង២រូបនេះ ។តោះបីស្ថានភាពនៃការប្រកួតពួកគេមានភាពប្ករយ័ត្នប្រយែងដូចគ្នា្

​ពិតមែនតែការវ៉ៃចេញរបស់បញ្ញាចំគោលដៅបានច្រើនជាង ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអតីតៈជើងឯករងនៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementជីឆៃលីមកពីសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់សឺន ថៃសាន់ក្លិបតាព្រហ្មមានជ័យដោយ

​ពិន្ទុបន្ទាប់ពីប្រកួតគ្នាដ៏តឹងតែងពេញទាំង៥ទឹកនោះ ៕

អត្ថបទដែលជាប់ទាក់ទង