ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ប្តេជ្ញានឹងពង្រីកសាខាបន្ថែមទៀត

82

ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០១៨-២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមធិបតីភាពលោក សែម សុខា ដែលជា អនុប្រធាននាពេលថ្មីៗកន្លងមកនេះ

គណ៖កម្មាធិការជាតិដែលទទួលខុសត្រូវលើជនខ្សោយបញ្ញាមួយនេះបានប្រកាសពង្រីកសាខាបន្ថែមទៀត ។

លោកសែម សុខាដែល ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអនុប្រធានគណៈកម្មាធិការ

ជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍវិស័យ កីឡាជនពិការខ្សោយសតិបញ្ញា នៅប្រទេសកម្ពុជាដោយទទួលបាន ការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកសាខារបស់ខ្លួន ដោយ បានបង្កើតអនុគណៈ កម្មាធិការរាជធានី-ខេត្ត។

លោកបានបន្ដថាបច្ចុប្បន្នគណៈកម្មាធិការជាតិមួយនេះ មានសាខារបស់ខ្លួនចំនួន១៣ខេត្ត និងកំពុងបន្តពង្រីកទៅបណ្តាខេត្តមួយចំនួនទៀត ដើម្បីផ្តល់ឱកាសឱ្យជនខ្សោយសតិបញ្ ញទំាងក្មេងទំាងចាស់នៅទូទាំងប្រទេស បានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡាឱ្យកាន់តែផុសផុលឡើង។

លោកក៏បានអំពាវនាវដល់អនុគណៈកម្មាធិការរាជធានីខេត្តក៏ដូចជាអង្គការសមាគមនានាដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនខ្សោយសតិបញ្ញា សូមយកចិត្តដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ ការត្រួតពិនិត្យសុខភាព និង ការចូលរួមប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវិធីជារៀងរាល់ឆ្នាំ។ ហើយម៉្យាងទៀត គឺមានតែក្រុមគ្រួសារ ឪពុក ម្តាយអាណាព្យាបាលឬអ្នកដែលជិតបំផុតរបស់កីឡាករ-កីឡាការិនីជនបញ្ញាខ្សោយប៉ុណ្ណោះដែលជាកត្តាសំខាន់ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង