ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អេលីត ចំរើនមានឱកាសប្រកួត ជាមួយអ្នកប្រដាល់បរទេស

115

ភ្នំពេញ៖ក្នុងខណៈដែលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement តម្រូវឲ្យកីឡាករមាន

ឧិកាសសម្រាកដើម្បីត្រៀមប្រជែងគ្នាដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រនោះនៅយប់ថ្ងៃទី២១២មីនាការប្រកួតគឺធ្វើឡើងសម្រាប់តែគូធម្មតាតែ

​ប៉ុណ្ណោះ ។

អ្នកប្រដាល់កម្ពុជាអេលីត ចំរើនក្លិបប៉ែន កាក់គុនខ្មែរត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឆានូ សាក់(Chhanou Sak)

ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អេលីត ចំរើនមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងខ្លាំងនោះទេតែគេក៏

​ជាអ្នកប្រដាល់ដែលមានប្លង់វ៉ៃមិនអន់ដែរ ។

គេជាអ្នកប្រដាល់ជើងថ្មីដែលអ្នកប្រដាល់ថ្មីៗស្ថិតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមជាមួយគេៗបង្ក្រាបបានមិនតិចនាក់នោះទេ ។

អ្នកប្រដាល់រូបនេះក្លាហាន និង វ៉ៃចូលចិត្តប្ដូរ ពិសេសកែង និង ជង្គង់តែម្ដង ។សូមបញ្ជាក់ថាអ្នកប្រដាល់រូបនេះមិនធ្លាប់មានឧិកាសប្រ

កួតជាមួយបរទេសឡើយ ។

នេះជាឧិកាសល្អសម្រាប់គេដើម្បីប្រជែងយកជ័យជំនះ ។ប្រសិនបើគេឈ្នះក្នុងការប្រកួតនេះគេនឹងមានឧិកាសប្រកួតជាមួយ

​អ្នកប្រដាល់បរទេសកានម់តែច្រើនតែបើចាញ់វាមិនមែនជារឿងល្អនោះទេ ។

ចំពោះអ្នកប្រដាល់ថៃឆានូ សាក់វិញនេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។មិនដឹងថាគេខ្លាំង ឬ ក៏

​ខ្សោយនោះទេ ហើលយក៏មិនដឹងថាគេមានស្ទីលវ៉ៃរបៀបណាដែរ ។ ជំនួបនេះនរណាជាអ្នកឈ្នះ ?

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកលេងកណ្ដាប់ដៃកែវ សំរិទ្ធក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ដែលមាន

​រហស្សនាមថាអ្នកលេងជើងកន្ត្រៃហោះធា នុរាជក្លិបម្កុដរាជសីហ៍ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

តាមពិតអ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នា២ ឬ​ ៣ លើកហើយដោយមានឈ្នះ ចាញ់ទៅវិញទៅមក ។ពេលនេះពួក

​គេសុទ្ធតែចង់បង្ហាញគ្នាទៅវិញទៅមកថានរណាជាអ្នកខ្លាំងពិតប្រាកដ ។ ធា នុរាជនិយាយថាគេមិនហ៊ានមើលរំលងគូប្រកួតម្នាក់នេះទេ

​តែគេនឹងខិតខំវ៉ៃឲ្យបានល្អ ។

ចំពោះកែវ សំរិទ្ធវិញគេក៏បានចំណាយពេលវេលាច្រើននៅក្លិបដើម្បីហាត់ដែរ ។ គេនិយាយថាលើកនេះគេនឹងវ៉ៃឲ្យបានកាន់

​តែអស្ចារ្យជាងមុនតែរឿង ឈ្នះឬចាញ់មិនហ៊ាននិយាយទុកជាមុនឡើយ ។

នន់ ជំនិតក្លិបស្វាយរលំមានរីត្ធប្រកួតជាមួយអ្នកប្រដាល់ទេស សំខាន់ក្លិបកងពលតូចលេខ៧០ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួត

​គ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

នេះជាគូប្រកួតសងសឹកដែលជំនួបពីលើកមុនសំខាន់ចាញជំនិតដោយពិន្ទុ ។អ្នកប្រដាល់ជើងចាស់ទាំង២រូបនេះជំនិតនៅរឹង

​មាំជាងចំពោះសំខាន់កម្លាំងរបស់គេបន្ទាប់ពីឆ្លងផុតទឹកទី៣គឺធ្លាក់ចុះតែម្ដង។ជំនួបលើកនេះឧិកាសរបស់សំខាន់ដើម្បីប្រជែងយកជ័យ

ជំនះលើជំនិតនៅតែលំបាក ។

រស្មី អើយក្លិបរស្មីកុមារកំព្រាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់សេក វិសាលក្លិបអង្គរមានជ័យខេត្តសៀមរាបដោយ

​ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។តុម ផេងក្លិបកុលបុត្រគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ឡុង យិនក្លិបសាលវ័ន្ដកីឡាដោយប្រកួត

​គ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង