ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ថៃវីណៃ ឡេកមកជាន់ដីខ្មែរជាលើកទី២

74

 

ភ្នំពេញ៖អ្នកប្រដាល់ថៃវីណៃ ឡេក(Vinai Lek) នឹងឆ្លកងដែនមកប្រកួតនៅស្រុកខ្មែរជាលើកទី២បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់

​កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកដោយពិន្ទុទាំងមិនអស់ចិត្តម្ដងមកនោះ ។

នៅរសឿលថ្ងៃទី២១មីនាអ្នកប្រដាល់ថៃរូបនេះនឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូបទៀតគឺមឿន សុខហ៊ុច

​របស់្កលិបពុទ្ធសេរីវង្សដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូម៉ែត្រដដែល ។ពួកគេនឹងជួបប្រកួតគ្នាលើសង្វៀនខារ៉ាបាវរបស់អាស៊ី

​អាគ្នេយ៍ ។

វីណៃ ឡេកទទួលស្គាល់ថាកាលប្រកួតជាមួយសូត្រ ប៊ុនធីគេពិតជាមានការលំបាកមែនព្រោះប៊ុនធីខ្ពស់ជាងគេតែលើកនេះគេ

​ជួបជាមួយសុខហ៊ុចដែលមានកំពស់ប្រហាក់ប្រហែលគ្នា ។ ទោះជាយ៉ាងណាក៏អ្នកប្រដាល់ថៃរូបនេះទទួលស្គាល់ថាសុខហ៊ុចជាគូប្រកួត

​ដែលខ្លាំងមួយរូបទៀតដែលគេត្រូវប្រកួតជាមួយ ។

សូមបញ្ជាក់ថាមួយរយៈនេះសុខហ៊ុចហាក់ដូចជាធ្លាក់ចុះទាំងកម្លាំងទាំងបច្ចេកទេសព្រោះបន្ទាប់ឆ្លងផុតទឹកទី៣ទៅកម្លាំងគេ

​ស្រុតចុះច្រើន ។រាល់ការប្រកួតកន្លងមកអ្នកប្រដាល់កម្ព ុជារូបនេះតែងតែប្រកួតពេញទាំង៥ទឹករហូត ។

សុខហ៊ុចមានប្រវត្តិប្រកួតចំនួន១៧៦ដង ឈ្នះ១៤៥ដង ចាញ់២៦ដង និងស្មើពិន្ទុ៥ដង ។ ចំពោះអ្នកប្រដាល់ថៃវីណៃ ឡេក

​វិញគេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧១ដង ណចាញ់ចាញ់១៥ដង និងស្មើពិន្ទុ១ ដង ។ការមកជាន់ដីខ្មែរជាលើកទី២នេះមិនដឹងថា

​វីណៃ ឡេកស្វែងរកជ័យជំនះបានឬទេ ?

អ្នកប្រដាល់ពូកែ ឌឺ យុគ យក្សផ្លែដែលមានរហស្សនាមថាយក្សតឿទឹសពាយ័ព្យក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវបានដាក់ឲ្យប្រ

​កួតជាមួយអ្នកប្រដាល់ថៃចៅ ផាយ៉ា(Chao Phaya)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

យក្សផ្លែជាអ្នកប្រដាល់ហ៊ាន និង មានអំណួតខ្លាំងណាស់តែរបៀបវ៉ៃរបស់គេមិនជាអស្ចារ្យណាស់ណាទេគ្រាប់តែគេចូលចិត្ត

​ក្អេងក្អាងដាក់គូប្រកួត និង មានអំណួតដាក់គូប្រកួតតែប៉ុណ្ណោះ ។ប៉ុន្មានប្រកួតចុងក្រោយនេះយក្សផ្លែជួបបរាជ័យរហូត ។ចំពោះចៅ ផាយ៉ា

ជាអ្នកប្រដាល់ចំណូលថ្មីមិនដឹងថាគេខ្លាំង ឬ ខ្សោយនោះទេ ។

ចៅ ផាយ៉ាគេមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៨ដង ចាញ់៧ដង និងស្មើពិន្ទុ ២​ដង ។ចំពោះអ្នកប្រដាល់កម្ពុជាយុគ យក្ស

​ផ្លែវិញគេមានប្រវត្តិ១៧១ដង ឈ្នះ១៣៧ដង ចាញ់២៨ដង និងស្មើពិន្ទុ៦ដង ។ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះមិនដឹងថា

គេស្ពាយជ័យជំនះត្រឡប់ទៅវិញ ឬ ក៏ស្ពាយបរាជ័យនោះឡើយ ។ចំពោះយក្សផ្លែវិញអាចបន្ថែមស្ថិតិឈ្នះក្នុងកំណត់ត្រារបស់ខ្លួនបាន

​ឬទេ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះខ្លាចាស់លួន សុខខេងក្លិបពុទ្ធសេរីវង្សប្រកួតជាមួយខ្លាចាស់ដូចគ្នាគឺហ៊ា ចាន់ថនក្លិប

​គីសែមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

ងួន គាក្លិបខេត្តរតនគិរីប្រកួតជាមួយនឹម ននក្លិបទ័ពឆ័ត្រយោង៩១១ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ជ័យ គឹម

​ហុងក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយឆង ថងទិត្យក្លិបព្រះខែសែនជ័យខេត្តបាត់ដំបងដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង