ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាប្រដាលគុនខ្មែរប្រកាស់ ផ្អាកការប្រកួតប្រដាល់បណ្ដោះអាសន្នដោយសារCovid-19

82

ភ្នំពេញ៖នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ សហព័ន្ធកីឡាប្រដាល់ គុនខ្មែរបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុង នោះ សមាសភាពដែលចូលរួមមាន ថ្នាក់ ដឹកនាំសហព័ន្ធ តំណាងបណ្តាស្ថានីយ៍ ដែលបានសហការរៀបចំប្រកួតប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ទាំងអស់ និងស្នងការដឹកនាំប្រកួត គណៈវិនិច្ឆ័យគណៈកម្មការ ផ្គូផ្គង និងក្រុមគ្រូពេទ្យ។

លោកឧត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធកីឡាប្រដាលគុនខ្មែរបានមានប្រសាសន៍ថាសហព័ន្ធកីឡាប្រដាលគុនខ្មែរបាន

ចេញសេចីជូនដំណឹងស្ដីពីការផ្អាកបណ្ដោះអាសន្នការប្រកួតកីឡាប្រដាល់គុនខ្មែរនៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ដៃគូសហការណ៍អភិវឌ្ឈន៍ក្នុងស្រុកទាំង ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះតទៅ ។

នៅក្នុងលិខិតជូនដំណឹង របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ  ដែលចុះហត្ថលេខាដោយ ឯកឧត្តម តែម ម៉ឺន បានអោយដឹងថា ការផ្អាកនេះគឺស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជាស្ដីពីការទប់ស្កាត់ការីករាលដាលនៃវិរុសCovid19និងស្របតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលអំពីការជូនដំណឹងនៃការរិករាលដាលនៃវិរុសCovid-19 នៅក្នុងប្រទេសកម្ពុជាក៍ដូចជានៅលើសកលលោកយើងនេះ។

តែដោយសារមានសូមណូមពរពីបណ្ដារស្ថានីយ៍ទូរទស្សន៍ចំនួន៤ដែលបានរៀបចំការការប្រកួតប្រចាំសប្ភាហ៍រួចជាស្រេចរបស់ខ្លួន ព្រមទាំងមានសមាសភាពកីឡាករ គ្រប់ចំនួនហើយនោះ បានស្នើសុំធ្វើការប្រកួតបិទទ្វារ បញ្ចប់ជាបណ្ដោះអាសន្ន សិន គឺនៅថ្ងៃទី២១ ២២ និង២៣ ដោយមិនតម្រូវអោយមានអ្នកចូលទស្សនា និងកំណត់ចំនួន មនុស្ស មានកីឡាករ អ្នកអោយទឹក និងគណៈកម្មាការប្រកួតមិនអោយលើសពីចំនួន៥០ នាក់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង