ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក​សិល្បករ សិល្បការិនី ល្បីៗ​ជាច្រើនរូប បាន​បរិច្ចាកគថវិកា ជាមួយ​រាជរដ្ឋាភិបាល រឿង​ជំងឺឆ្លង​កូ​វិត​១៩

159

 

​ភ្នំពេញ​៖ ស្របពេល​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​មាន​សិល្បករ ប្រុស​ស្រី​ល្បី ឈ្មោះ​ជាច្រើន​បាន​ចូលរួម​ប្រយុទ្ធ​នឹង​ការរីក​រាលដាល នៃ​ជំងឺ Covid-19 តាមរយៈ​ការបញ្ជ្រាប​សារ​ជា ច្រើន​។ ជាមួយគ្នានេះ​សិល្បករ​មួយ ចំនួន​ក៏បាន បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន​រួមជាមួយ សប្បុរសជន​ជាច្រើន​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក រាលដាល​នៃ​ជំងឺ នេះ​ជាមួយ​រដ្ឋាភិបាល​ផងដែរ​។​
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិ​ជាទី​ស្នេហា អំពី​ការកំណត់​យក​ទី​តាំ ចំនួន​២​កន្លែង សម្រាប់​ទទួល​ស្វាគមន៍​ជំនួយ​សប្បុរសជន​នានា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​
ទីតាំង​ទាំង​២​កន្លែង​ទាំងនោះ​រួមមាន​៖​កន្លែង​ទី​១៖ គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែល មាន​សម្តេច​ជា​ប្រធាន ហើយ​មាន​អាស័យដ្ឋាន​នៅ​ក្រ សួង​សុខាភិបាល និង​មានឈ្មោះ​មន្ត្រី និង​លេខ​ទូរស័ព្ទ​អ្នក​ចាំ​ទទួល​៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨​។ កន្លែង​ទី​២៖ គឺ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដែលមាន លោក សេង ទៀង នាយករង​ខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និង​មន្ត្រី​មួយចំនួនទៀត ជា​អ្នក​រង់ចាំ​ទទួល​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ដោយបាន​ជំនួយ​ដែល​នឹងត្រូវ​បានផ្តល់​រាជរដ្ឋាភិបាល​នឹង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់ បែបយ៉ាង ដើម្បី​សង្គ្រោះ និង​ការពារ​ជីវិត​របស់​ប្រជា ជនកម្ពុជា​នៃ​យើង​។ សម្តេច​ក៏​សូម​ជូន ពរ​ដល់​ជូនរួមជាតិ សូម​ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ហើយនឹង​ជៀសផុត​អំពី​ជំងឺ​ដ៏​កាច​សាហាវ​ដែល​កំពុង តែ​គំរាម កំហែង​ទូទាំង​ពិភពលោក​នេះ​។ ទន្ទឹមគ្នានេះ​ក៏មាន​សិល្បករ​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​បន្តបន្ទាប់​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​ទប់ ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 សិល្បករ ទាំងនោះ មានដូចជា លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា អ្នកនាង ពេជ្រ សោភា លោក ខេមរៈ សិរីមន្ត លោក ខេ​ម កញ្ញា ឱក សុគន្ធ​កញ្ញា នាយ ចឺម នាយ ពែ​កមី លោក ឆាយ វីរៈ​យុទ្ធ .​ល​.​នៅ មាន អ្នក សិល្បៈ ជា ច្រើន ផ្សេង ទៀត ដែល រៀប រាប់ មិន អស់​សរុប​ទឹកប្រាក់​បណ្តោះអាសន្ន លោក ហេង ឡុង ប្រាប់ ថា មាន ប្រមាណ​ជាង​១,៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្រៅ​តែ​អំពី​ការចូលរួម​ថវិកា​សិល្បករ​ជាច្រើន​ក៏បាន​ផ្ញើ​សារ ក្រើនរំលឹក​អំពី​ចូលរួម​ថែរក្សា​អនាម័យ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង