ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ស៊ុន ស្រីពេជ្រ និងយុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

224

 

ភ្នំពេញ៖ តារាចម្រៀង ស៊ុន ស្រីពេជ្រ និងពិធីការិនីអ្នក នាង យុគ ចិន្តា បានវិលពីការច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិក ហើយកាលពីថ្មីៗនេះ។ អ្នកទាំង ពីរសម្រេចចិត្តសំងំនៅតែក្នុងផ្ទះ កាត់ផ្តាច់ភាពស្និទ្ធិស្នាលជាមួយសមាជិកគ្រួសាររយៈពេល១៤ ថ្ងៃដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺ Covid-19។
អស់រយៈពេលជាងមួយសប្តាហ៍ហើយដែលតារាចម្រៀង ស៊ុន ស្រីពេជ្រ  និងអ្នកនាង យុគ ចិន្តា បានវិលត្រឡប់មកពីការច្រៀងរាំនៅក្នុងរដ្ឋមួយចំនួន នៃសហរដ្ឋអាមេ រិក។ ទោះបីជាមានមានការព្រួយ បារម្ភខ្លះមែន ប៉ុន្តែការច្រៀងរយៈពេលជាច្រើនសប្តាហ៍នៅទីនោះទទួលបានជោគជ័យ។ ក្រោយពីវិលត្រឡប់មកដល់កម្ពុជា ក៏ស្របពេលដែលជំងឺនេះបាននឹងកំពុងតែធ្វើឲ្យមានការព្រួយបារម្ភពីមនុស្សនៅជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរកក៏បានការផ្ទុះនូវករណីជំងឺCovid-19 ផងដែរ ដែលធ្វើឲ្យសិល្បករ ទាំងពីរបានសម្រេចចិត្តដាក់ខ្លួនឯង នៅដាច់ដោយ ឡែកពីអ្នកដទៃ ពិសេសក្រុមគ្រួសាររយៈពេល១៤ ថ្ងៃ។
អ្នកនាងស៊ុន ស្រីពេជ្រ បានបញ្ជាក់ថា ជាការ ប្រុងប្រយ័ត្ន ទាំងអស់គ្នាសូម្បីការជួបជុំស្និទ្ធស្នាលបងប្អូន កូនប្តី ក៏មិនហ៊ាននៅក្បែរគ្នាផង។ នាងចាត់ទុកថាជំងឺCovid-19 បាននឹងកំពុងបំផ្លាញក្តីសុខនាង និងមនុស្សគ្រប់គ្នា។ នាងថានាងសំងំនៅតែក្នុងផ្ទះទទួលទានតែអាហារក្តៅៗដូចជាបបរជាដើម ហើយនាងស្នើឲ្យប្រជាជនខ្មែរផ្អាកការជួបជុំផឹកស៊ី ឬជុំគ្នាបន្តទៀត ព្រោះវាស្មើនឹងការយកជីវិតក្រុមគ្រួសារទាំងមូលមកលេងសើច ហើយនាងស្នើកុំឲ្យមើលងាយស្ថានភាពជំងឺមួយនេះផងដែរ។
ងាកមកពិធីការិនី យុគ ចិន្តា វិញក៏បានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីសមាជិគ្រួសារផងដែរ ដែលសូម្បីតែថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដែលជាថ្ងៃខួប កំណើតរបស់នាងក៏មិនមានពិធីជួបជុំណាមួយនោះដែរ។ ក៏មិនមានមិត្តរួមការងារសិល្បៈមកអបអរសាទរផ្ទាល់ថ្ងៃខួបកំណើតនាងដែរ គឺមានតែការផ្ញើសារជូនពរ ដែលក្នុងនោះពិធីករលោកតាប៊ុយបានផ្ញើសារ និងកាត់នំពីចម្ងាយសម្រាប់នាងផងដែរ។
សូមបញ្ជាក់ថា៖ រហូតមកដល់រសៀលថ្ងៃទី២៤ -២៥ខែមីនា ឆ្នាំ២០២០កម្ពុជា មានករណីឆ្លងវីរុស COVID-19 ចំនួន៩៣ នាក់ហើយ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង