ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារា​សិល្បៈ សូ​នី​កា ក្រោយពី​ផ្អាក​សម្ដែង​មួយរយៈ ងាក​ទៅ​ប្រកប​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ថែ​ស​ម្ជ​ស្សអា​ចរក​ប្រា​ក់បាន​១០​ម៉ឺន ដុល្លារ រយៈពេល​៣​ឆ្នាំ​

207

​ភ្នំពេញ​៖ តារា​ស្រី មាន សូ​នី​តា ត្រូវបាន​រាំងស្ទះ​ក្រោយ​បញ្ហា​រាតត្បាត នៃ​ជំងឺ Covid-19 ។ ទោះ ជា​យ៉ាងណា នាង​ទទួលបាន​ការងារ​ធំ​មួយ​ដែល​គេ​ដឹងថា​នាង​អាច​កើប​ប្រា​ក់បាន​រាប់ ម៉ឺន​ដុល្លារ​អា មេ​រិ​ក​ឯណោះ​។​
ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បានធ្វើ​ឲ្យ​ការ ងារ​សិល្បៈ និង​អាជីវកម្ម​របស់​តារា​ប្រុស​ស្រី​ល្បី ឈ្មោះ​ជាច្រើន​ផ្អាក​ដំណើរការ និង​ដួលរលំ ប៉ុន្តែ តារា​សម្តែង ស្រី​ស្រស់​សោភា​កញ្ញា មាន សូ​នី​តា ស្រាប់ តែ​ទទួលបាន​ឱកាស​ជាតា​រា​ស្រី​តំណាង​ឲ្យ​ក្រុមហ៊ុន​ឯកទេស​ថែរក្សា​សម្ផស្ស​មួយ​មាន​ឈ្មោះថា​៖ TRE ជ្រើសរើស​ធ្វើជា​តារា​តំណាង​ផលិតផល​របស់ខ្លួន​មាន រយៈ​ដល់​ទៅ ៣​ឆ្នាំ​ឯណោះ​។ តាម​កុងត្រា​នេះ មាន ការប៉ាន់ប្រមាណ​ថា សូ​នី​តា​អាច នឹង​ទទួលបាន​ថ្លៃឈ្នួល​ហត់នឿយ​រយៈពេល​៣​ឆ្នាំ ខ្ទង់​ជិត ១០​ម៉ឺន ដុល្លារ​អាមេរិក​ឯណោះ​។ តារា​ស្រី​រូបនេះ​ទទួល ស្គាល់​ថា ការងារ​សិល្បៈ​ជាច្រើន​របស់​នាង​ត្រូវបាន​រាំងស្ទះ​មិន​ខុសពី​សិល្បករ​ដទៃ​ទេ ប៉ុន្តែ​នាង សប្បាយ ចិត្ត​ដែល​ទទួលបាន​ឱកាស​ធំ​មួយ​ខាងលើ​។ សូ​នី​តា​បាន​សុំ​សិទ្ធិ មិន អធិប្បាយ​លើ​ប្រាក់​ថ្លៃ​ពលកម្ម របស់​នាង ប៉ុន្តែ​បាន​ទទួលស្គាល់ថា នាង​ពិតជា​ទើបបាន​កុងត្រា​ខាងលើ​រយៈពេល​៣ ឆ្នាំ​ពិត មែន​លើ​ផលិតផល ចំនួន​២ គឺ​ដំណាប់ និង​សំបុក​ត្រចៀកកាំ​។ រាជិនី​ក្រមា បញ្ជាក់ថា សមិទ្ធផល​នេះ​បាន​ប៉ះប៉ូវ ខ្លះ​លើ​ការ ធ្លាក់ ចុះ​ចំណូល​ដោយសារ​វិបត្តិ​មេរោគ​សាហាវ ដែល បាន និង កំពុង​គំរាមកំហែង​ពិភពលោក​។ ដូច្នេះហើយ នាង​លើកឡើងថា​នាង ពិតជា​រីករាយ ចំពោះ​កិច្ច​ព្រម ព្រៀង​ការងារ​ខាងលើ ។ កន្លងទៅ​ចាស់ តារា​ស្រី​រូប នេះ ក៏បាន​និង​បន្ត​កាន់​តួនាទី​ជាតា​រា​តំណាង​ផលិត ផល​ឲ្យ​ក្រុមហ៊ុន​៣-៤ ក្រុមហ៊ុន​រួចទៅហើយ​ដែរ នៅក្នុង​នោះ មាន​ទាំង​ផ្នែក​ទោចក្រយានយន្ត និង​បរិក្ខារ​អេឡិចត្រូនិក​ជាដើម​។​
នាង​បញ្ជាក់ថា​តាមពិតទៅ​បើ តាម​កញ្ញា​មាន​សូ​នី​តា បាន ឲ្យ​ដឹងថា​មាន​ក្រុមហ៊ុន​មួយចំនួនទៀត​ក៏បាន​មក ទំនាក់ទំនង​នាង​ក្នុង​បំណង​យក​នាង​ទៅធ្វើ​ការងារ ក្នុង តំណែង​ដូចគ្នានេះដែរ​។ ប៉ុន្តែ​ចុង ក្រោយ​នាង​ក៏បាន​សម្រេច​ធ្វើការ​ជាមួយ ក្រុមហ៊ុន​ខាងលើ ក្រោយពី​បាន​សិក្សា​មើល​ពី សក្ដានុពល គ្នា​ទៅវិញ ទៅមក​។ ដូច្នេះហើយ​ពួកគេ​ទាំងពីរ​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ការងារ ជាមួយគ្នា​ឆ្នាំ​ទី​១​រួចរាល់​កាលពី ពេល​ថ្មី ៗ ៕​

អត្ថបទដែលជាប់ទាក់ទង