ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាំវង់​ពាក់​ម៉ាស់​.​សិល្បករ​វ័យក្មេង​ជាច្រើនរូប​ស្ម័គ្រ​រួមគ្នា​ថត បទ​ចម្រៀង​អប់រំ

200

 

​ភ្នំពេញ​៖ ចំ​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ សិល្បករ​ប្រុស​ស្រី​វ័យក្មេង​ជា ច្រើន​រូ​បន​បាន​ស្ម័គ្រចិត្ត​និង​បង្ហាញមុខ​រួមគ្នា​ក្នុង​បទ​ចម្រៀង​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​បទ​រាំវង់​ពាក់​ម៉ាស់ ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុង​ការជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួមគ្នា​ថែរក្សា​អនាម័យ ការពារ​ជំងឺ​កូ​វីដ​១៩​។​
បទ​ចម្រៀង​មួយ​នេះ​ត្រូវ​បានចេញ​ផលិត​កាលពីមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ដែល​ដឹកនាំ​ថត ដោយ​លោក Pozz Ro និង​ច្រៀង​ដោយ​លោក ង៉ែត សុ​ភ័​ក្រ​។
បទ​ចម្រៀង​នេះ​ចូលរួម​សម្តែង​ដោយ​សិល្បករ​វ័យក្មេង​មួយចំនួន​ដូចជា​លោក វ៉ៃ លោក វុទ្ធី កញ្ញា សូ នី​តា និង​កញ្ញា អាណា ជាដើម​។ តារាចម្រៀង និង​សម្តែង លោក ង៉ែ​ត្រ សុ​ភ័​ក្រ​បាន​លើកឡើងថា​ជាការ​ចូលរួមចំណែក​តិចតួច​ដើម្បី​ជា​សារ​មួយ​ជូន​ដល់​អ្នកគាំទ្រ និង​ប្រជាជន​ខ្មែរ​ដែល​បាន​ចូល​ទស្សនា​បទ​ចម្រៀង​នេះ​។ លោក​ថា​ដោយសារ​ការពារ​ប្រសើរ​ជាង​ការ​ព្យា បាល ហើយ​ការការពារ​បញ្ចៀស​ជំងឺ​ដ៏​កាច​សាហាវ​នេះ​គឺ​ផ្តើមចេញពី​ប្រជាជន​ទាំង អស់​គ្នា ដែល​លោក​រំពឹងថា​ប្រជាជន​កម្ពុជា នឹង​ស្វែងយល់ ដាក់​ស្មារតី​រួមគ្នា​បង្ការ​ទប់ស្កាត់​ប្រយុទ្ធ​ទាំងអស់គ្នា​។ លោក​បញ្ជាក់ថា ទោះបីជា​បទ​ចម្រៀង​នេះ​មិនល្អ​ឥតខ្ចោះ​ប៉ុន្តែ​ជា​ស្នាដៃ​ដែល​កើតចេញពី​កា​រួបរួមគ្នា និង​មាន​បំណងល្អ ចេញពី​បេះដូង សង្ឃឹមថា ទស្សនិកជន​នឹង​ពេញចិត្ត​។​
លោក​អរគុណ​ចំពោះ​សិល្បករ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​សម្តែង​ដោយ​មិន​គិត​កម្រៃ​ដើម្បី​បញ្ចេញស្នាដៃ​នេះ​ឲ្យ​ទាន់ពេលវេលា​។​
សូមបញ្ជាក់ថា​គិត​ត្រឹម​ថ្ងៃទី​១៣ ខែមេសា​នេះ​កម្ពុ​ជាមាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​១២២​នាក់ ដោយ​ក្នុងនោះ​មាន​អ្នក​ព្យាបាល​សះស្បើយ​ចំនួន​៦៨​នាក់ និង​មិនមាន​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត​នេះឡើយ​។ រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រួមគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ Covid-19​នេះ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង